អាល្លឺម៉ង់​យល់​ព្រម​ប្រគល់​​រថក្រោះLeopard1​ទៅ​ឲ្យ​អ៊ុយ​ក្រែន

 រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសថាខ្លួនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតបញ្ជូនរថក្រោះLeopard 1ទៅកាន់អ៊ុយក្រែនបន្ទាប់ពីទទួលយកជំនួយសម្រាប់Leopard កាលពី២សប្តាហ៍មុន។អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៣ខែកុម្ភៈនៅពេលសួរអំពីរថក្រោះប្រយុទ្ធLeopard1ថា"ខ្ញុំអាចបញ្ជាក់បានថាអាជ្ញាប័ណ្ណនាំចេញត្រូវបានចេញ"។Hebestreitបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត។ការសម្រេចចិត្តនេះកើតឡើងជាង១សប្តាហ៍បន្ទាប់ពីប្រទេសអាល្លឺម៉ង់បានយល់ព្រមផ្តល់រថក្រោះប្រយុទ្ធសំខាន់ Leopard2ចំនួន១៤គ្រឿងទៅកាន់អ៊ុយក្រែនហើយបានយល់ព្រមអនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នា។នៅក្រោមកិច្ចព្រមព្រៀងនេះប្រទេសដែលទិញអាវុធអាល្លឺម៉ង់ត្រូវតែទទួលបានការយល់ព្រមពីប្រទេសអាល្លឺម៉ង់នៅពេលដែលពួកគេចង់នាំចេញវាឡើងវិញទៅកាន់ភាគីទី៣។កាសែតអាល្លឺម៉ង់ Spiegel បានរាយការណ៍ថា ការសម្រេចចិត្តនេះអាចពាក់ព័ន្ធនឹងLeopard 1s ចំនួន២៩ដែលកំពុងត្រូវបានរក្សាទុកនៅក្រុមហ៊ុនអាវុធមួយ។ កាសែត Sueddeutscheបានរាយការណ៍ថាក្រុមហ៊ុនផលិតសព្វាវុធ២របស់អាល្លឺម៉ង់ចង់ជួសជុល Leopard 1s រាប់សិបគ្រឿងដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ។ប៉ុន្តែកំពុងមានបញ្ហាក្នុងការទិញគ្រាប់រំសេវសម្រាប់រថក្រោះដ៏សំខាន់នេះ។លោកខាងលិចសង្ឃឹមថា រថក្រោះសំខាន់ Leopard 2 រួមជាមួយនឹង M1 Abrams ផលិតដោយសហរដ្ឋអាមេរិកនិង British Challenger 2 អាចជួយអ៊ុយក្រែនកាត់បន្ថយការស្លាប់និងរបួសពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីចាប់ផ្តើមការវាយប្រហារតបតថ្មី។ទន្ទឹមនឹងនោះ រុស្ស៊ីនៅតែបន្តទទូចថា សព្វាវុធណាដែលលោកខាងលិចផ្ទេរទៅឲ្យអ៊ុយក្រែននឹងអូសបន្លាយពេលជម្លោះ និងនាំទៅដល់ការបង្ហូរឈាមដោយមិនចាំបាច់។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា"រថក្រោះអាល្លឺម៉ង់នឹងឆេះនៅលើសមរភូមិអ៊ុយក្រែន ដូចសព្វាវុធរបស់បស្ចិមប្រទេស"។រថក្រោះប្រយុទ្ធសំខាន់ Leopard 1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Porsche ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ជាមួយនឹងការផលិតច្រើនជាង៤,៧០០ គ្រឿង។ Leopard 1 មានទម្ងន់៤២.២តោន ប្រដាប់ដោយកាណុង L7A3 105 mm មានរន្ធ 105 mm កាំភ្លើង MG-3 ឬ FN MAG ចំនួន២អាចឡើងដល់ល្បឿនអតិបរមា៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយពី៤៥០-៦០០ គីឡូម៉ែត្រ។Leopard 1 មានទម្ងន់ស្រាលជាង និងកម្លាំងភ្លើងតិចជាង Leopard 2 ដែលជារថក្រោះទម្ងន់៦២តោន ដែលបំពាក់ដោយកាំភ្លើង120 mm Rh-120 និងពាសដែកទំនើប។ ទោះយ៉ាងណាក៏ដោយមន្ត្រីអាល្លឺម៉ង់ជាច្រើនជឿថា Leopard 1 នៅតែអាចប្រឈមមុខនឹងរថក្រោះសំខាន់របស់រុស្ស៊ី។ប្រទេសអាល្លឺម៉ង់ក៏បានប្រើប្រាស់តួ Leopard 1 ដើម្បីបង្កើតកាំភ្លើងប្រឆាំងយន្តហោះបាញ់ដោយខ្លួនឯង Flakpanzer Gepard ជាមួយនឹងកាណុងបាញ់ Oerlikon GDF 35 mm ចំនួន២ និងរ៉ាដាតាមដានគោលដៅ។ ប្រទេសអាល្លឺម៉ង់នៅខែមេសាឆ្នាំ២០២២បានអនុម័តការផ្ទេរកាំភ្លើងប្រឆាំងយន្តហោះ 50 Gepard ទៅអ៊ុយក្រែន៕យោងតាមAFP

រថក្រោះប្រយុទ្ធសំខាន់របស់អាល្លឺម៉ង់ Leopard 1A5 ក្នុងអំឡុងពេលបាតុកម្មនៅ Uffenheim ក្នុងខែមិថុនាឆ្នាំ ២០១៥ ។ រូបថត៖Wikimedia។

Powered by Blogger.