អង្គភាពសារព័ត៌មាន«ចលនាសង្គម»ត្រូវបានចោរលួចនិងប្លន់បាត់ទៅហើយសូមអំពាវនាវសមត្ថកិច្ចចាត់វិធានការបង្ក្រាប
អង្គភាពសារព័ត៌មាន«ចលនាសង្គម»អំពាវនាវសមត្ថកិច្ចចាត់វិធានការបង្ក្រាបខណៈអង្គភាពមួយនេះត្រូវបានចោរលួចនិងប្លន់យកទៅធើ្វជាកម្មសិទ្ធិផ្ទាល់ខ្លួននិងដាក់ប្រកាសលក់ជាសាធារណៈដោយគ្មានការអនុញ្ញតពីសាម៉ីអង្គភាព។ក្នុងនោះផងដែរលោកពុធសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»សូមប្រកាសជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ថ្មីៗនេះមានជនពាលបានលួចយកស្លាកសញ្ញា(Logo)របស់កាសែតចលនាសង្គមនិងdomainលួចដាក់លក់ដោយគ្មានការអនុញ្ញាត។លោកពុធសាម៉ាត់សូមប្រកាសបដិសេធទាំងស្រុងក្នុងករណីណាមួយដែលជនពាលនេះបានសរសេរបង្ហោះប្រព្រឹត្តខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះដែរអង្គភាពចលនាសង្គមយើងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះស្រាវជ្រាវចាប់ជននេះដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ជាគន្ធា
លោកពុធសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»
Post a Comment