សម្ដេចហ៊ុ​ន សែន​​បញ្ជាបន្ទាន់ឱ្យមន្ត្រីពា​ក់ព័ន្ធដែលបាន​ចាប់យកសត្វក្ងោ​ក​​ដែលប្រជាព​លរដ្ឋចិញ្ចឹមជូ​នដល់​ផ្ទះវិ​ញភ្លាម

សម្ដេចហ៊ុន សែនបានចេញ​បទ​បញ្ជាបន្ទាន់ដល់មន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលបានចាប់​យកសត្វក្ងោកដែលប្រជាពលរដ្ឋចិញ្ចឹម ទៅជូនដល់ផ្ទះប្រជាពលរដ្ឋវិញភ្លាមដោយគ្មាន​ការ​រង់ចាំ។ក្នុងសារជាសំឡេងតាមតេឡេក្រាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ញើជូនឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលពេលនេះកំពុងស្ថិតនៅ​ប្រទេស​បារាំងហើយផ្ញើជូនចំពោះលោករដ្ឋមន្ត្រីស្ដីទី ក៏ដូចជាមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទដែលទទួលខុសត្រូវខាងសត្វនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុង​ប៉ុន្មានថ្ងៃនេះ មានការពាក់ព័ន្ធជាមួយនឹងបញ្ហាការចាប់យកនៅសត្វក្ងោក ដែលប្រជាពលរ​ដ្ឋបានចិញ្ចឹមហើយប្រជាពលរដ្ឋបានស្រែករកសម្ដេចដើម្បីជួយទៅលើបញ្ហានេះ។ សម្ដេច​​មានប្រសាសន៍ថា៖  «ខ្ញុំក៏មិនដឹងច្បាស់ថាតើអស់លោកចាប់ដោយមូល​ហេតុអ្វី​នោះ​ទេ។ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែកតែខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សុំឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូន​ដល់​ផ្ទះ​វិញ​តែម្ដង»។ សម្ដេចបញ្ជាក់ថា  សម្ដេចមិនយល់ស្របជាមួយនិងទង្វើ​បែប​នេះ​នោះទេយើងគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជជាជាង​ទៅ​ចាប់យកសត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលវាមិន​យូរ​ប៉ុន្មានទេ សត្វនេះវានឹងស្លាប់ ប្រសិនបើខ្វះការថែទាំនិងខ្វះការយកចិត្តទុកដាក់។សម្ដេចលើកឡើងថា មុននេះសម្ដេចក៏មានចិញ្ចឹមសត្វក្ងោកច្រើនដែរ។ក៏ប៉ុន្តែ​ដោយ​សារតែបារម្ភទៅលើបញ្ហាចៅៗរបស់សម្ដេចៗក៏ឱ្យយកសត្វក្ងោកនេះទៅទុកនៅ​កូន​ប្រុសរបស់សម្ដេចវិញ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖  «អីចឹងទេ គ្មានហេតុផល​ណា​មួយ ដែលនឹងត្រូវទៅចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹម យកមកទុកនៅកន្លែង​ចិញ្ចឹម​សត្វ ហើយចាត់ទុកជាអំពើខុសច្បាប់។ ក្នុងករណីដែលច្បាប់មានចែង ខ្ញុំក៏ស្នើសុំឱ្យ​អ្នក​ច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកឋាខណ្ឌណា ដែល​ទាក់​ទិនជាមួយនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរតែត្រូលើកទឹក​ចិត្ត​ឱ្យប្រជាជនចិញ្ចឹម ជាការដែលធ្វើរារាំងទៅដល់ចលនា នៃការចិញ្ចឹមសត្វរបស់​ប្រជាព​ល​រដ្ឋ»។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា  ដូច្នេះ ទទួលបានបទបញ្ជានេះហើយ មន្ត្រី​ពាក់​ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវដឹកជញ្ជូនសត្វនេះ ទៅដល់ផ្ទះ​ប្រជា​ពលរដ្ឋដែលចិញ្ចឹមវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈនេះតែម្ដង។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ទទួលបានបទបញ្ជា​នេះគឺ​សូមអនុវត្តន៍ភ្លាម គឺគ្មានការរង់ចាំ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលមិនអាច នឹងមិនអនុវត្តន៍បានឡើយ ហើយចំពោះរឿងដទៃទៀតទុកនិយាយគ្នាក្នុងពេលក្រោយ។គួរម្លឹកថា មន្ត្រីអភិរក្សសត្វព្រៃបានចុះដកហូតយកសត្វក្ងោកចំនួនប្រមាណ ២០​ក្បាលពីប្រជាពលរដ្ឋមួយគ្រួសារ ដែលបានចិញ្ចឹម នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងនិងបានចោទថាចិញ្ចឹមសត្វព្រៃដោយគ្មានការអនុញ្ញាត។ ជុំវិញបញ្ហានេះដែរ នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអភិរក្សសត្វព្រៃបានចុះទៅដល់ផ្ទះរបស់អ្នកចិញ្ចឹម​ក្ងោក​ម្តងទៀត និងបានតឿនឱ្យម្ចាស់ក្ងោកដែលកំពុងព្យាបាលជំងឺនៅភ្នំពេញត្រឡប់ទៅ​ផ្ទះ​ជាប្រញាប់ដើម្បីដោះស្រាយឱ្យឆាប់ចប់ ដោយតម្រូវឱ្យបង់លុយចំនួន៩លានរៀលនិង​ចេញមុខសុំទោសជាសាធារណៈទៀតផងព្រមទាំងប្រាប់ទៀតថា ពួកគេនឹងរៀបចំនីតិវិធី​ផ្លូវច្បាប់ដោយត្រូវដោះស្រាយគ្នាបន្តតាមប្រព័ន្ធតុលាការ៕AKP



រូបភាពសហការី

Powered by Blogger.