ការពង្រឹងការតភ្ជាប់ផ្លូវអាកាសកម្ពុជា-សិង្ហបុរីត្រូវបានស្នើឡើងដើម្បីជំរុញវិស័យទេសចរណ៍
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើឲ្យសិង្ហបុរីពង្រឹងការតភ្ជាប់ជាពិសេសការតភ្ជាប់ផ្លូវអាកាសរវាងប្រជាជាតិអាស៊ានទាំង២។បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមពីលោកLau Peet Meng នាយកផ្នែកសន្តិសុខនិងស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកមិញនេះ សម្តេចហ៊ុន សែនមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវអាកាសនឹងជំរុញភ្ញៀវទេសចរដែលទៅលេងប្រទេសសិង្ហបុរី បន្តដំណើរមកកម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ និងសេវាសុខាភិបាល។ចំណែកឯលោក Meng បានមានវាយតម្លៃខ្ពស់អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា រួមជាមួយសន្តិភាពនិងស្ថិរភាព។លោកបានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យដោយសង្កត់ធ្ងន់ថាសម្តេចហ៊ុនសែនមិនត្រឹមតែធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការស្វែងរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលបានរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា៕Khmer Times/AKP
លោក Lau Peet Meng នាយកផ្នែកសន្តិសុខនិងស៊ើបការណ៍នៃក្រសួងការពារជាតិសិង្ហបុរី (ឆ្វេង) ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ Khmer Times/AKP
Post a Comment