ប្រមុ​​ខរដ្ឋាភិបា​​ល​កម្ពុជា​លើ​កឡើងថា​ថ្ងៃនេះ​ជា​ខួប១ឆ្នាំនៃ​​កា​រឈ្លានពា​​​នរបស់រុស្ស៊ីចូល​​អ៊ុ​​យក្រែនយើ​​ង​ចាំ​មើលប្រតិ​​កម្មរបស់ប្រ​ទេ​ស​មហាអំណា​​ចនានា

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាថ្ងៃនេះជាខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនហើយយើងរង់ចាំមើលនិងស្ដាប់សេចក្តីថ្លែងការណ៍របស់ប្រទេសមហាអំណាចនានា។ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ(RUPP)ជាង៧ពាន់នាក់បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។សម្តេចហ៊ុន សែន បានថ្លែងថារឿងនេះវាស្មុគស្មាញ ហើយក៏វាពាក់ព័ន្ធដល់កម្ពុជាផងហើយការផ្គត់ផ្គង់ស្បៀងក៏ជាបញ្ហាសំខាន់មួយដែលយើងកំពុងខិតខំពង្រឹងនៅការគ្រប់គ្រងស្បៀងរបស់យើង។ សម្តេចបានបញ្ជាក់ថា៖“ស្ថានភាពស្បៀងនៅកម្ពុជាគឺយើងគ្រប់គ្រងបាន អតិផរណាក៏គ្រប់គ្រងបានល្អ។យើងចង់ឲ្យអតិផរណាទាបជាងនេះ។ប៉ុន្តែវាមិនអាចចុះបានទៀតទេ។សំខាន់ជាងគេគឺតម្លៃប្រេងនេះតែម្ដងបើតម្លៃប្រេងវាឡើ ងគឺវាជាបញ្ហាគ្រប់ប្រទេសទាំងអស់មិនមែនតែកម្ពុជានោះទេ”។ សម្តេចនាយករដ្ឋមន្រ្តីបានឱ្យដឹងថាព្រោះសម័យនេះវាមិនមែនជាសម័យដឹកទំនិញតាមរទេះគោ,រទេះក្របី,រទេះសេះទៀតទេគឺជាសម័យដឹកទំនិញដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ដូចនេះបើប្រេងឡើងថ្លៃវាធ្វើឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ គឺវានឹងធ្វើឱ្យទំនិញនៅលើទីផ្សារក៏វាឡើងថ្លៃ។សម្តេចបានបន្តថា ដូច្នេះផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជាគឺផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់និងពិភពលោក។សម្តេចបានបន្ថែមថា៖“ប៉ុន្តែយើងក៏មានសំណាងដែរដោយប្រទេសពីរនៅក្បែរយើងមានសេដ្ឋកិច្ចល្អគឺប្រទេសវៀតណាមដែលមានកំណើន សេដ្ឋកិច្ចល្អនិងអតិផរណាទាប ហើយសេដ្ឋកិច្ចរបស់ថៃក៏ស្ថិតក្នុងស្ថានភាពល្អ មានតែឡាវទេដែលអតិផរណាមានដល់៤០ភាគរយ”៕AKP



Powered by Blogger.