រីករាយណាស់ ស្ត្រីទី១កូរ៉េ នាំកុមារកម្ពុជា មកការិយាល័យប្រធានាធិបតី ក្រោយវះកាត់ជំងឺបេះដូងជោគជ័យ
ភរិយារបស់លោកប្រធានាធិបតីកូរ៉េ បានអនុញ្ញាតឲ្យក្មេងប្រុសកម្ពុជា ឈ្មោះ រដ្ឋា ទៅការិយាល័យប្រធានាធិបតីផ្ទាល់ បន្ទាប់ពីការវះកាត់ជំងឺបេះដូងដោយជោគជ័យ។
ក្នុងនោះលោកស្រី Kim Kun-hee បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំ រដ្ឋា មកប្រទេសកូរ៉េប្រកបដោយសុវត្ថិភាព ជាពិសេស អរគុណចំពោះបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Seoul Asan ដែលបានវះកាត់ជំងឺបេះដូងដ៏លំបាក របស់ រដ្ឋា ដោយជោគជ័យ ។
ជាការតបស្នង ក្មេងប្រុសកម្ពុជា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណនៅលើកាតប៉ុស្តាល់ដែលតុបតែងដោយផ្កាហើយប្រគល់វាជាអំណោយដល់ លោក ប្រធានាធិបតី និងភរិយា ដែលមានខ្លឹមសារថា៖ ខ្ញុំសូមអរគុណដែលបានជួយព្យាបាលជំងឺរបស់ខ្ញុំ ខ្ញុំស្រឡាញ់ លោកជំទាវខ្លាំងណាស់។
សូមបញ្ជាក់ថា លោកស្រី Kim Kun-hee បានជួបក្មេងប្រុសកម្ពុជា ដែលមានជំងឺបេះដូង ក្នុងឱកាសដែល អ្នកស្រីបានអមដំណើរស្វាមី ជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២កន្លងមក៕
Post a Comment