លោក​​​សៅ សំ​រិតប្រគល់​អំ​​ណោ​​យឯក​ឧត្ត​មស សុខានិ​ង​លោ​​​កជំ​ទាវ​ជូនលោ​ក​សៀប បុរីនៅ​ស្រុ​ក​មង្គល​បុរី

 បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តមបណ្ឌិតទូចវណ្ណៈប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក សៀប បុរី និងលោកស្រី ជុំ ស្រី ដែលទើបសម្រាលកូនរួច (កូនកើតមិនគ្រប់ខែ) ត្រូវទៅមន្ទីរពេទ្យរៀងរាល់សប្តាហ៍ និងមានបញ្ហាខ្វះខាតផ្នែកជីវភាព ស្នាក់នៅជាមួយយាយតា នៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរី ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក សៅ សំរិត និងក្រុមការងារ ប្រគល់ជូនពលរដ្ឋនាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៥០០ ០០០(ហាសិបម៉ឺនរៀល) អង្ករ ចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ១០យួរ មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរផងដែរ៕







Powered by Blogger.