រុស្ស៊ី​បង្ហាញ​ពី​វិ​ធី​​ដោះស្រាយ​​​​ជាមួយ​អ៊ុយក្រែ​ន​​ដែ​ល​ទទួល​​គ្រាប់មី​ស៊ីល​រយៈ​ច​ម្ងា​យ​ឆ្ងាយ

រុស្ស៊ីបានប្តេជ្ញាឆ្លើយតបទៅនឹងការផ្ទេរអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចទៅកាន់ទីក្រុងគៀវដោយរុញកងកម្លាំងអ៊ុយក្រែនឱ្យឆ្ងាយពីតំបន់ដែលពួកគេគ្រប់គ្រងបង្កើតតំបន់ការពារសុវត្ថិភាព។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅថ្ងៃនេះថា "យើងកំពុងព្យាយាមរុញកាំភ្លើងធំរបស់កងទ័ពអ៊ុយក្រែនទៅឆ្ងាយដែលមិនបង្កការគំរាមកំហែងដល់ទឹកដីរបស់យើង"។ «​ទំហំ​សព្វាវុធ​ធំ​ជាង​ដែល​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ននោះ​យើង​កាន់តែ​ត្រូវ​រុញច្រាន​ពួកគេ​ឱ្យ​ត្រឡប់​ពី​ទឹកដី​ដែល​ជា​ផ្នែក​នៃ​ប្រទេស​របស់យើង»​។ប្រទេសរុស្ស៊ីកាលពីឆ្នាំមុនបានបញ្ចូលតំបន់ចំនួន៤នៅភាគខាងកើតអ៊ុយក្រែនដោយហៅវាថាជាការផ្លាស់ប្តូរនៃ"ការពង្រីកទឹកដី" ។ ប្រទេសជាច្រើនរបស់អង្គការសហប្រជាជាតិបានហៅទង្វើនេះថាខុសច្បាប់។យោងតាមលោក Lavrov មនុស្សគ្រប់គ្នាចង់ឱ្យជម្លោះនៅអ៊ុយក្រែនបញ្ចប់ ។ប៉ុន្តែការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងគៀវមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលរុស្ស៊ីធ្វើសកម្មភាពក្នុងយុទ្ធនាការយោធា។ថ្មីៗនេះអ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតដល់បណ្តាប្រទេសលោកខាងលិច ឱ្យបង្កើនទំហំនៃការគាំទ្រអាវុធរបស់ពួកគេដើម្បីការពារក៏ដូចជាការវាយប្រហារ គោលដៅកាន់តែស៊ីជម្រៅនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។ក្រុងគៀវ​ចង់​ឱ្យ​សម្ព័ន្ធមិត្ត​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំងនិង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ បន្ទាប់ពី​ប្រទេស​ទាំងនេះ​យល់ព្រម​ផ្តល់​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​នូវ​រថក្រោះ​ធុនធ្ងន់។មន្ត្រីអាមេរិក២នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាទីក្រុងវ៉ាស៊ីនតោនគ្រោងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងគ្រាប់មីស៊ីលដែលមានចម្ងាយរហូតដល់១៥០គីឡូម៉ែត្រ។មីស៊ីលរយៈចម្ងាយឆ្ងាយនឹងអនុញ្ញាតឱ្យអ៊ុយក្រែនដែលបាននិយាយម្តងហើយម្តងទៀតថាខ្លួនគ្រោងនឹងដណ្តើមយកទឹកដីរបស់ខ្លួនមកវិញដោយកម្លាំងរួមទាំងឧបទ្វីបគ្រីមៀដើម្បីវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃទី២ខែមករាថាសព្វាវុធរយៈចម្ងាយឆ្ងាយដែលផ្តល់ឱ្យអ៊ុយក្រែនដោយលោកខាងលិចមិនអាចផ្លាស់ប្តូរគោលដៅរបស់រុស្ស៊ីនិងស្ថានភាពយោធាបានទេ។នៅក្នុងបទសម្ភាសន៍លោកLavrovបាននិយាយថាលោកខាងលិចកំពុងព្យាយាមបង្វែរប្រទេសម៉ុលដាវីហ្សកហ្ស៊ីនិងអតីតរដ្ឋសូវៀតនៅអាស៊ីកណ្តាលប្រឆាំងនឹងទីក្រុងម៉ូស្គូ។យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីទីក្រុងម៉ូស្គូអាចជោគជ័យក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនដោយគ្មានការគាំទ្រពីបណ្តាប្រទេសនៃអតីតសហភាពសូវៀត។លោកបាននិយាយថា"រុស្ស៊ីមានអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ជម្លោះហើយមិនស្នើសុំឱ្យសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO)ផ្តល់ជំនួយជាសម្ភារៈសម្រាប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនទេ"។ CSTO គឺ​ជា​សម្ព័ន្ធ​ដឹកនាំ​ដោយ​រុស្ស៊ី​ដែល​មាន​អាមេនី បេឡារុស កាហ្សាក់ស្ថានកៀហ្ស៊ីស៊ីស្ថាននិងតាជីគីស្ថាន។លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានចូលរួមដោយផ្ទាល់នៅក្នុងការផ្ទុះដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិកកាលពីឆ្នាំមុន ។ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ធ្លាប់បានចោទប្រកាន់អង់គ្លេសថាបានបំផ្ទុះបំពង់បង្ហូរប្រេងត្រូវបានទីក្រុងឡុងដ៍បដិសេធ។សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ជិត​១ឆ្នាំ​ហើយ។ហើយ​មិន​មាន​សញ្ញា​ណា​ថា​ចុះ​ត្រជាក់​ឡើយ។អ្នកជំនាញលោកខាងលិចព្រមានថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែននៅខែក្រោយ ឬ២ខែទៀត។ ទន្ទឹម​នឹង​នេះ អ៊ុយក្រែន​កំពុង​ជំរុញ​ឲ្យ​លោក​ខាង​លិច​ផ្ទេរ​សព្វាវុធ​យ៉ាង​ឆាប់​រហ័សដើម្បី​ទប់ទល់​នឹង​កម្លាំង​រុស្ស៊ី៕យោងតាមReuters

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergeiLavrov។ រូបថត៖Reuters។

Powered by Blogger.