ប្រមុខរដ្ឋាភិបាលកម្ពុជា៖គ្មានបរទេសណាមួយវិនិយោគនៅប្រទេសដែលគ្មានសន្តិភាពនិងគ្មានស្ថិរភាពនយោបាយនោះឡើយ
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់សារជាថ្មីថាគ្មានបរទេសណាមួយទៅវិនិយោគនៅប្រទេសដែលគ្មាសន្តិភាពនិងគ្មានស្ថិរភាពនយោបាយនោះឡើយ។ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យានិងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាបច្ចេកទេស(NTTI)សរុប ចំនួន ៥៤៥០នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៣។សម្ដេច ហ៊ុន សែន បានថ្លែងថា៖« គ្មានបរទេសណាមួយទៅវិនិយោគនៅប្រទេសដែលគ្មានសន្តិភាពនិងគ្មានស្ថិរភាពនយោបាយនោះឡើយ ហើយលំហ នៃសុខសន្តិភាព គឺជាកត្តាអំណោយផលដល់ប្រជាជនយ៉ាងពិតប្រាកដ»។ សម្ដេចឡើងថា កម្ពុជា ក៏ជាដៃគូពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន និងកូរ៉េខាងត្បូង ហើយកម្ពុជា នឹងចុះកិច្ចព្រមព្រៀងសេរីជាមួយអារ៉ាប់។កម្ពុជា ក៏ត្រូវរៀបចំខ្លួនធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត ខណៈ អាស៊ាន ក៏ធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ក៏មានតម្រូវការធនធានមនុស្សផ្នែកបច្ចេកទេសកាន់តែខ្លាំងឡើងៗហើយប្រសិនបើកម្ពុជាគ្មានធនធានមនុស្សគ្រប់គ្រាន់ទេគឺកម្ពុជាមិនទទួលបានជោគជ័យ នៅក្នុងការទាក់ទាញវិនិយោគិនបានទេ។សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ឥឡូវនេះ តម្រូវការនៃបញ្ហាបច្ចេកទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ព្រោះអ្វី មួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់។ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគដើម្បីឱ្យមកកាន់ទីនេះ»៕AKP
Post a Comment