សម្ដេច​ហ៊ុនសែ​នកំណត់​រ​យៈពេល​ឈប់ទទួលពាក្យសុំចូល​​ប​ម្រើការ​ងារក្នុងក្រ​បខ័​ណ្ឌរដ្ឋរប​ស់បុគ្គលិ​កវិទ្យុវីអូឌី

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋរបស់បុគ្គលិកវិទ្យុវីអូឌីត្រឹមម៉ោង១៧.០០នាទី ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។នៅលើផេកផ្លូវការនាព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចបានសរសេរថា កាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បង់ការងារធ្វើ។គិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។សម្ដេចតេជោបន្តថា  ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣។ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ សម្ដេចបានសង្កត់ធ្ងន់ថាក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឱ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕AKP





Powered by Blogger.