កម្ពុជាបង្ហាញការបារម្ភនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនាព្រឹកថ្ងៃចន្ទនេះបានសម្តែងនូវការព្រួយបារម្ភនៅពេលដែលប្រទេសកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅពេលឆាប់ៗខាងមុខទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប។ជាមួយនឹងការស្នើសុំឲ្យប្រទេសនានាផ្តល់ភាពអនុគ្រោះបន្តទៀតសម្តេចនាយករដ្ឋមន្ត្រីឲ្យដឹងថាគេនឹងយកអត្រាការប្រាក់បែបពាណិជ្ជកម្មពីកម្ពុជានៅពេលកម្ពុជាខ្ចីលុយគេក្នុងឋានៈជាប្រទេសដែលមានចំណូលមធ្យមកំរិតទាបពោលគឺលែងជាអត្រាការប្រាក់សម្បទានទៀតហើយ។សម្តេចហ៊ុនសែនបានបញ្ជាក់ថាសម្ដេចមានការព្រួយបារម្ភនៅពេលដែលប្រទេសកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ការបញ្ជាក់របស់សម្ដេចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។សម្តេចហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងចាកចេញពីប្រទេសដែលមានចំណូលអភិវឌ្ឍន៍តិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។ សម្ដេចអះអាងថា៖ «អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំ គឺនៅពេលដែលយើងចាកចេញពីប្រទេសដែលមានប្រាក់ចំណូលតិចតួច។ ពេលដែលយើងចាកចេញពីប្រទេសដែលអភិវឌ្ឍន៍តិចតួចគឺការខ្ចីប្រាក់ពីបណ្ដាប្រទេសនិងធនាគារនានាវាលែងជាការប្រាក់សម្បទានទៀតហើយវាគឺជាការប្រាក់ពាណិជ្ជកម្ម»។ សម្តេចបានបានលើកឡើងថា សម្តេចនៅតែបន្តអំពាវនាវឱ្យបណ្ដាប្រទេសដែលជាម្ចាស់កម្ចីជាដូចជាចិន ជប៉ុន កូរ៉េខាងត្បូង សូមឱ្យបន្តផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់សម្បទានដល់កម្ពុជាបន្តទៀត។ សម្ដេចតេជោបានបន្ដថា ហេតុដូច្នេះហើយបានជាការកសាងផ្លូវល្បឿនលឿន ឬ ផ្លូវរទេះភ្លើងល្បឿនលឿនកម្ពុជាចង់ឱ្យមានការវិនិយោគបែប BOT ។ សម្តេចតេជោបានបន្ថែមថា ក្នុងពេលជួបជាមួយនឹងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សម្ដេចក៏បានស្នើឱ្យក្រុមហ៊ុនបារាំងវិនិយោគតាមរបៀប BOT លើផ្លូវរថភ្លើងល្បឿនលឿន។ សម្ដេចក៏បានបញ្ជាក់ទៀតថា នៅពេលខាងមុខយើងក៏នឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញភ្ជាប់ទៅព្រំដែនវៀតណាម ហើយខាងវៀតណាមក៏នឹងធ្វើការសងសាងផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងហូជីមិញ មកព្រំដែនផងដែរ៕AKP
Post a Comment