នាយ​ករដ្ឋមន្រ្តីថា៤​ទៅ៥ឆ្នាំទៀត​ទើបដឹង​មូលហេតុនៃការ​ឆ្លើយឆ្លងរវាងសម្តេចនិង​​លោកស៊ន​ តារា

 នៅមិនទាន់ចប់ទេ!អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាជាមួយនឹង​លោកស៊ន តារាជាអ្នកគាំទ្រគណ​បក្សប្រឆាំង​ដែល​និរទេសខ្លួននៅក្រៅប្រទេស។បន្ទាប់ពីការ​អូសទាញ​ឲ្យ​វិល​ចូ​ល​ប្រទេស​កម្ពុជាមករួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនៅមិនទាន់​ទទួលបាន​ការ​ស្វាគមន៍ពីលោក ស៊ន តារា នៅឡើយនោះសម្តេចហ៊ុន សែន នៅ​ថ្ងៃចន្ទនេះបាន​ថ្លែងថាគេនឹងយល់ពីមូលហេតុនៃការឆ្លើយឆ្លងគ្នា​នេះ​នៅអំឡុងពេល៤ទៅ៥ឆ្នាំខាងមុខទៀត។ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅព្រឹក​ថ្ងៃទី២៧​កម្ភៈ ប្រមុខគណបក្សកាន់អំណាច ថ្លែងថា នៅពេលនេះ​គឺមាន​តែ​លោកទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ​ម្នាក់​ប៉ុណ្ណោះដែលយល់​ពីយុទ្ធសាស្ត្រ​របស់​សម្តេចហ៊ុន សែន ក្នុងការ​ឆ្លើយ​ឆ្លង​ជាមួយលោកស៊ន តារា។សម្តេចហ៊ុន សែនប្រៀបធៀបយុទ្ធសាស្ត្រដែលលោកកំពុងលេងជាមួយលោកស៊ន តារាទៅនឹងនយោបាយឈ្នះឈ្នះយ៉ាងដូច្នោះដែរពោលនយបាយឈ្នះ!ឈ្នះ!មិនមែនទើបតែធ្វើ​នៅឆ្នាំ១៩៩៨ហើយទទួលជោគជ័យនោះឡើយគឺបានអនុវត្តន៍ជាមួយពួក​ខ្មែរ​ក្រហមតាំងពីមុន​ឆ្នាំ​១៩៩៨ទៅទៀត។ដោយ​បន្ត​ចំអកទៅកាន់​ លោក ស៊ន តារា ថាជាកូនមិន​ស្តាប់​ឳពុកម្តាយសម្តេចហ៊ុន សែន ព្រមានថាកូន​របៀបនេះ​នឹង​ហែល​ឆ្លងទឹក​ភ្នែក​ឳពុក​ម្តាយ​មិនរួចឡើយ។ការ​ព្រមាននេះ ​គឺបន្ទាប់ពីអ្នក​អត្ថាធិប្បាយមិន​សំចៃមាត់រូបនេះនៅតែ​បន្ត​លេង​អាយ៉ៃ​កម្តឆាកជាមួយសម្តេចហ៊ុន សែន ដោយ​មិន​ប្តូរជំហរ បើទោះបីជា​ប្រព័ន្ធឃោសនា​គាំទ្ររដ្ឋាភិបាល​ទៅ​សម្ភាស​ឳពុក​លោក ស៊ន តារាដែលជាមន្ត្រីយោធានៅខេត្តកំពង់ស្ពឺឲ្យ​លាត​ត្រដាង​ពីចរិកកូន​ខ្លួនឯងដែលទៅគាំទ្របក្សប្រឆាំងខណៈ​ឳពុកម្តាយជាអ្នកគាំទ្របក្សកាន់អំណាច។សម្រាប់ ​លោក ស៊ន តារា យុទ្ធសាស្ត្រនេះ គឺជាការចាប់​ឳពុកម្តាយ​របស់​លោកធ្វើជា«ចំណាប់​ខ្មាំង»ហើយថា​លោកកំពុង​ស្វែងរកការអន្តរាគមន៍ពីប្រធានាធិបតីបារាំងនិង​មេដឹកនាំ​បណ្តាប្រទេសនៅអឺរ៉ុប​ព្រមទាំង​អង្គការ​សហប្រជាជាតិផងដែរ​ដោយចាត់ទុកថានេះជាទង្វើខុសច្បាប់អន្តរជាតិ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថាពាក្យសំដីដែល​ឳពុករបស់​លោក ស៊ន តារា និយាយចេញមកគឺជាការជាក់​ស្តែង​ដោយគ្មានការបង្ខិតបង្ខំ​ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៕RFI


លោកស៊ន តារា។រូបភាពសហការី


Powered by Blogger.