លោកស៊ី ជីន​ពីងវាយ​​តម្លៃខ្ពស់ចំ​ពោះ​​ចំណងមិត្ត​ភាព​ដែកថែ​បកម្ពុជា​-ចិន

ប្រធានាធិបតីចិនលោកស៊ី ជីនពីងនិងភរិយាលោកស្រី ផឹង លីយ័ន នៅថ្ងៃសុក្រនេះ បានជួបសំណេះសំណាលជាមួយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅវិមានរដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង។លោក ស៊ី បានមានប្រសាសន៍ថា ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ជាអ្នកចូលរួម និងជាសាក្សីនៃកំណែទម្រង់ និងការអភិវឌ្ឍន៍របស់ប្រទេសចិន ដោយថា ព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសចិន និងជាមិត្តដ៏ល្អរបស់ប្រជាជនចិន។លោក ​ស៊ី បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦៥ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក មិត្តភាពរវាងចិន និងកម្ពុជាបានបន្តរីកចម្រើន ដោយបន្ថែមថា ទំនាក់ទំនងទ្វេភាគីនេះបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិ។លោក ស៊ី ក៏បានមានប្រសាសន៍ផងដែរថាលោកបានថ្វាយម្ចាស់ក្សត្រីនូវមេដាយមិត្តភាពក្នុងឆ្នាំ២០២០ដើម្បីអរព្រះគុណដ៏ជ្រាលជ្រៅចំពោះការរួមចំណែកពិសេសរបស់ព្រះអង្គ ក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។ដោយបានវាយតម្លៃខ្ពស់​ចំពោះ​ចំណង​មិត្តភាពដែកថែប ​រវាង​ប្រទេស​ទាំង​ពីរ លោក ស៊ី បានទូលព្រះអង្គ​ឱ្យ​បន្ត​ចំណងមិត្តភាព​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​សរសេរ​ជំពូក​ថ្មី​ក្នុង​ការ​កសាង​សហគមន៍​ចិន-កម្ពុជា​ ជាមួយ​អនាគត​រួមគ្នា។ខណៈដែលប្រទេសចិនកំពុងជំរុញការស្តារឡើងវិញនូវប្រជាជាតិចិនលើគ្រប់វិស័យតាមរយៈមាគ៌ារបស់ចិនទៅកាន់ទំនើបភាវូបនីយកម្មនោះ លោកប្រធានាធិបតីចិនបានទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែថា ប្រទេសចិនប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីកម្ពុជាដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ ដោយលោកបានបន្ថែមថាប្រទេសចិនគាំទ្រកម្ពុជាក្នុងការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងត្រី និងស្រូវ”។ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី និងសម្តេចម៉ែ បានថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្រដោយឥតឈប់ឈរនិងយូរអង្វែងរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា។ព្រះអង្គមានព្រះបន្ទូលថាភាគីកម្ពុជាកោតសរសើរចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រធានាធិបតី ស៊ី និងគោលគំនិតនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ព្រះមហាក្សត្រ និងសម្តេចម៉ែ បានបញ្ជាក់បន្ថែមថា ព្រះអង្គមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីយកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕CGTN/Khmer Times 

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយា លោកស្រី ផឹង លីយ័ន(Peng Liyuan) ។ CGTN/Khmer Times 


Powered by Blogger.