ឯក​​ឧត្តមស សុខា​ដឹក​នាំគ​​ណៈ​ប្រតិភូស.ស.​​យ.ក.​គោរ​ពវិញ្ញា​​ណក្ខន្ធស​ព​លោ​​កជំ​ទាវប៊ុន​ ​សុ​ថា​

  ភ្នំពេញ៖ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៣នេះបានអញ្ជើញដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅគេហដ្ឋានសពលេខ៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។គណៈប្រតិភូដែលបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធសពរបស់លោកជំទាវ ប៊ុន សុថា ជាមួយឯកឧត្តម ស សុខា នាឱកាសនោះមានឯកឧត្តម លោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាជាអនុប្រធានសមាជិកអចិន្ត្រៃយ៍សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនរូបផងដែរ។គួររំលឹកជូនថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕អត្ថបទ៖សេង បូលីន

រូបភាព៖សាន់ ផានិត













Powered by Blogger.