សិង្ហបុរី ណែនាំឲ្យពលរដ្ឋពាក់ម៉ាសជាប្រចាំម្ដងទៀត ក្រោយភ័យខ្លាចការរាលដាលកូវីដ​ប្រភេទថ្មី Omicron XBB

ប្រជាជនគ្រប់រូបនៅប្រទេសសិង្ហបុរីត្រូវបានណែនាំឲ្យពាក់ម៉ាស់ម្ដងទៀត ដើម្បីបង្ការវីរុសកូវីដ COVID-Omicron XBB ប្រភេទថ្មីដែលពិបាកការពារ និងបណ្ដាលឲ្យងាយស្លាប់។

រោគសញ្ញានៃមេរោគកូវីដ XBB មានដូចជា មិនក្អក គ្មានគ្រុនក្តៅ ប៉ុន្តែឈឺសន្លាក់ ឈឺក្បាល ឈឺក ឈឺខ្នងផ្នែកខាងលើ ជំងឺរលាកសួត ការបាត់បង់ចំណង់អាហារ។ កូវីដថ្មីនេះត្រូវការពេលវេលាខ្លី ដើម្បីធ្វើឲ្យអ្នកជំងឺឈានដល់ភាពធ្ងន់ធ្ងរខ្លាំង ហើយជួនកាលមិនមានរោគសញ្ញាច្បាស់លាស់ទេ។

XBB អាចនឹងមានការឆ្លងខ្លាំង មេរោគខ្ពស់ និង​សាហាវ ដូច្នេះអ្នកជំនាញអំពាវនាវឲ្យគ្រប់គ្នាជៀសវាងកន្លែងដែលមានមនុស្សច្រើន រក្សាចម្ងាយ ១.៥m ទោះបីនៅកន្លែងបើកចំហក៏ដោយ ពាក់ម៉ាសសមរម្យ លាងដៃឱ្យបានញឹកញាប់ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ (មិនក្អក ឬកណ្តាស់)៕



Powered by Blogger.