ចិនបើកព្រំដែនឡើងវិញទទួលភ្ញៀវទេសចរ ក្រោយបិទរយៈពេល ៣ឆ្នាំដោយសារការឆ្លងរាលដាលវីរុស COVID-19
ប្រទេសចិនបានបើកព្រំដែនឡើងវិញទទួលភ្ញៀវទេសចរអន្តរជាតិជាលើកដំបូង ចាប់តាំងពីការរឹតត្បិតការធ្វើដំណើរកាលពីខែមីនា ឆ្នាំ២០២០។
ការមកដល់របស់អ្នកដំណើរនាពេលខាងមុខ នឹងមិនតម្រូវឲ្យដាក់នៅដាច់ដោយឡែកទៀតទេ ជាការផ្លាស់ប្ដូរដ៏ធំនៅក្នុងគោលនយោបាយទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid របស់ប្រទេសនេះ ខណៈកំពុងទប់ទល់ការហក់ឡើងខ្លាំងនៃករណីឆ្លង។ អ្នកដំណើរទាំងនោះនឹងនៅតែតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមាន PCR ក្នុងរយៈពេល ៤៨ម៉ោងនៃការធ្វើដំណើរ។ វិធានការនេះនឹងត្រូវបានស្វាគមន៍ដោយមនុស្សជាច្រើន ដែលកំពុងរង់ចាំឱកាសដ៏ល្អនេះដើម្បីជួបជុំគ្រួសារអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ។ នៅក្នុងទីក្រុងហុងកុង មនុស្សចំនួន ៤០០.០០០នាក់ត្រូវគេរំពឹងថា ធ្វើដំណើរទៅកាន់ចិនដីគោកនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ដោយមានមនុស្សឈរតម្រង់ជួរគ្នាយ៉ាងវែងរង់ចាំជើងហោះហើរចូលទៅកាន់ទីក្រុងនានា រួមទាំងរដ្ឋធានី Beijing និងទីក្រុង Xiamen។
Post a Comment