កម្ពុជានិងម៉ាល់ឌីវចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាជន
សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) បានឯកភាពគ្នាលើចំណុចកិច្ចសហប្រតិបត្តិការជាច្រើនដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ ដែលប្រទេសទាំង២បានឯកភាពគ្នាក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីររយៈពេល៣០ថ្ងៃ។ក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ប្រមុខដឹកនាំប្រទេសទាំង២បានផ្ដោតការយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ មិនត្រឹមតែតភ្ជាប់រវាង ប្រជាជនម៉ាលឌីវទៅកាន់កម្ពុជា និងប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវប៉ុណ្ណោះទេគឺផ្ដោតទៅលើអ្នកទេសចរទៅទស្សនកិច្ចនៅកម្ពុជា តាមប្រាសាទនានា។ ទន្ទឹមនេះដែរ បន្ទាប់ទៅក៏អាចមកកាន់ម៉ាល់ឌីវ ដើម្បីងូតទឹក និងលំហែរកាយនៅមាត់សមុទ្រ ឬក៏អ្នកមកដល់ម៉ាល់ឌីវហើយគឺមុជទឹកនិងលំហាយកាយនៅទីនេះ។ ជាមួយគ្នានេះភាគីទាំង២ក៏បានអះអាងដែរថាបើចង់ទៅមើលប្រាង្គប្រាសាទនៅកម្ពុជាគេអាចធ្វើនៅទីនេះវាអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយដែលអាចប្រើប្រាស់វីសារួម, វីសាមួយគោលដៅពីរដែលប្រទេសទាំងពីរនឹងសិក្សាបញ្ហានេះបន្តទៀត។ លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បានថ្លែងថា៖ «ខ្ញុំមានការរីករាយដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសយើងទាំង២ប្រជាជនម៉ាល់ឌីវនិងប្រជាជនកម្ពុជា ហើយអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល៣០ ថ្ងៃ»៕AKP
_______________________________________________________________________________
សេចក្តីជូនដំណឹងP EXPRESS Logistics
P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។👉ព័ត៌មានបន្ថែម0978593132.077313276
Post a Comment