ឯកឧត្តម​ស សុខា​បញ្ជាក់ថាការ​រៀបចំ​កម្មវិធីចូលឆ្នាំប​ន្ទា​យឆ្មារឆ្នាំ២០​២៣មាន​គោល​បំណង​ធំៗចំ​នួន៦

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារនិងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីត្រៀមការងាររៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣ ខាងមុខ នៅតំបន់ប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។បើតាមឯកឧត្តម ស សុខា បញ្ជាក់ថា ការរៀបចំឲ្យមានកម្មវិធីចូលឆ្នាំបន្ទាយឆ្មារនេះឡើងក្នុងគោលបំណង ៖ ទី១. បង្កើតឲ្យមានបរិយាកាសជួបជុំឪពុកម្តាយ យុវជន និងមហាជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមម្លប់សន្តិភាព ទី២. ជាមហាគ្រួសារខ្មែរតែមួយ ជាការរួមចំណែកតបស្នងដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិជាការតបគុណដែលលោកបានបន្សល់ទុកនូវមរតកវប្បធម៌ប្រពៃណីដ៏ផូរផង់ដល់កូនចៅជំនាន់ក្រោយ ទី៣. រំលឹកនិងធ្វើឲ្យរស់រវើកនៃមរតកបេតិកភណ្ឌអរូបិយខ្មែរនៅលើទីតាំងនៃបេតិកភណ្ឌរូបីទី៤. ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនានិងបន្តថែរក្សាកេរមរតកនេះ ឲ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទី៥. បង្ហាញនូវវប្បធម៌ និងសិល្បៈនៃការចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនតែមួយ និងទី៦. ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់៕អត្ថបទ៖សេង បូលីន

រូបភាព៖សាន់ ផានិត





_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។👉ព័ត៌មានបន្ថែម0978593132.077313276


 

Powered by Blogger.