ក្រសួងព័ត៌​មានថា​មិ​ន​បានផ្សាយខុ​ស​តែបក្សប្រឆាំ​ងថាផ្សាយព័​ត៌មានបំពុល

ក្រសួងព័ត៌មានបានចេញមកបញ្ជាក់ថាការដែលខ្លួនចុះផ្សាយព័ត៌មានទាក់ទងនឹងសេចក្ដីថ្លែងការណ៍មួយដែលមានចំណងជើងថា«គណបក្សភ្លើងទៀនបានគាំទ្រការឃុំខ្លួននិងចាប់ខ្លួនលោកថាច់ សេដ្ឋា ជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជាមិនពាក់ព័ន្ធរឿងនយោបាយ»គឺដោយសារភ្ញាក់ងាររបស់ក្រ​សួងព័ត៌មាន ទទួលបានសេចក្ដីថ្លែងការណ៍នេះពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនដែលជាប្រភពអាចជឿទុកចិត្តបាន។ ក៏ប៉ុន្តែគណបក្សភ្លើងទៀនបានប្រតិកម្មថាក្រសួងព័ត៌មានផ្សាយព័ត៌មានក្លែងក្លាយខណៈសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀនសុទ្ធតែមានការឯកភាពគ្នាផ្ទៃក្នុង។ក្រសួងព័ត៌មានតាមរយៈអ្នកនាំពាក្យនៅថ្ងៃទី១៨ ខែមករា បានអំពាវនាវឲ្យគណបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងរបស់ខ្លួនឡើងវិញដែលហាក់ដូចកំពុងបែកបាក់គ្នាជាច្រើនក្រុមដែលនាំឲ្យការចេញផ្សាយព័ត៌មានគ្មានការឯកភាពគ្នាដែលធ្វើឲ្យមានភាពច្របូលច្របល់។ ក្រសួងព័ត៌មានអះអាងថាខ្លួនតែងយកចិត្តទុកដាក់ខ្ពស់លើការផ្សាយព័ត៌មានពិតនិងប្រឆាំងគ្រប់សកម្មភាពក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយ។អ្នកនាំពាក្យក្រសួងព័ត៌មានបានចេញមកការពារនូវទំព័រហ្វេសប៊ុកក្រសួងដែលចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា«គណបក្សភ្លើង​ទៀន បានប្រកាសថា ការឃុំខ្លួន និងចាប់ខ្លួនលោក ថាច់ សេដ្ឋា ជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់មិនពាក់ព័ន្ធរឿងនយោបាយទេ»។ ដោយ​សារផ្អែកលើសេចក្ដីថ្លែងការណ៍ មួយចុះថ្ងៃទី១៧ខែមករាដែលមានសញ្ញាសម្គាល់គ​ណបក្សភ្លើងទៀន។អ្នកនាំពាក្យក្រសួងព័ត៌​មា​នបានបញ្ជាក់ថាសេចក្ដីថ្លែងការណ៍ខាងលើនេះភ្នាក់ងារក្រសួងទទួលបានពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបជាអ្នកផ្ញើឲ្យជាប្រភពមួយដែលអាចជឿជាក់បាន។ក្រោយមកស្រាប់តែមានសេចក្ដីថ្លែងការណ៍មួយទៀតរបស់គណបក្សភ្លើងទៀនដដែលប្រកាសបដិ​សេធព័ត៌មាននេះទៅវិញទើបភ្នាក់ងារសារព័ត៌មានរបស់ក្រសួងសម្រេចលុបព័ត៌មាននេះចោលភ្លាមៗ។ប៉ុន្តែយ៉ាងណាប្រភពដែលអ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថាទទួលបានពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើង​​ទៀនមួយរូបនោះអ្នកនាំពាក្យក្រសួងមិនបានបញ្ចេញឈ្មោះឡើយតែអំពាវនាវឲ្យគណបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងរបស់ខ្លួនទៅវិញ។ក៏ប៉ុន្តែ លោក ហុង សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់វិទ្យុបារាំងRFIនៅថ្ងៃនេះថាលោកមិនជឿថាមានមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនផ្ដល់ឲ្យនោះទេ ពីព្រោះរាល់ការចេញផ្សាយសេចក្ដីថ្លែងការណ៍របស់គណបក្សគឺតែងតែមានការឯកភាពគ្នា។ លោកបន្តថា គ្រប់សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែលពិតប្រាកដគឺដូចមានការបង្ហោះនៅលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀនជាផ្លូវការ។គួររំលឹកថាក្រោយឃើញទំព័រហ្វេសប៊ុកក្រសួងព័ត៌មានបង្ហោះនូវសេចក្ដីថ្លែការណ៍ខាងលើ គណបក្សភ្លើង​ទៀន ក៏បានប្រកាសបដិសេធថាសេចក្ដីថ្លែងការណ៍នោះជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ដែលបង្កើតឡើងដោយជនខិលខូចក្នុងចេតនាទុច្ចរិត ដើម្បីបង្កការភាន់ច្រឡំដល់សាធារណជន មកលើគណបក្សភ្លើងទៀនប៉ុណ្ណោះ។គណ​​បក្សភ្លើងទៀនបានសម្ដែងការសោកស្ដាយដែលក្រសួងព័ត៌មានបានយកសេចក្ដីថ្លែងការណ៍នេះ មកផ្សព្វ​ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលជាព័ត៌មានប្រឌិតបំពុលសង្គមអាចធ្វើឲ្យសាធារណជនមានការភាន់ច្រ​ឡំ ហើយអាចអស់ជំនឿទៅលើក្រសួងព័ត៌មាន ដែលជាស្ថាប័នព័ត៌មានកំពូលរបស់ជាតិ៕RFI


រូបសហការី
_____________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.