ឯកឧត្តមស សុខាផ្តល់ជូនអាហារូបករណ៍១០០%ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកទេស
ភ្នំពេញ ៖ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% លើថ្លៃសិក្សា ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស ។បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារប្រតិបត្តិអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលលើកទី១ និងបន្តទទួលពាក្យរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ និងលើកទី៣ ។យោងតាមសេចក្តីជូនដំណឹងដដែល ចំពោះកាលបរិច្ឆេទចូលរៀន មានចំនួន ៣លើក គឺលើកទី១. ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លើកទី២. ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លើកទី៣. ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។សូមបញ្ជាក់ជូនដែរថា សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស មានទីតាំងនៅអគារលេខ៦៩ ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ១) ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។
_____________________________________________________________________________
សេចក្តីជូនដំណឹងP EXPRESS Logistics
👉ព័ត៌មានបន្ថែម0978593132.077313276
Post a Comment