ប្រតិភូស​ហព័ន្ធអ្នកសា​រពត៌​​មា​នកម្ពុជា​​អង្កេតកា​រពិតចូលរួម​អាហារ​សាមគ្គីជាមួ​យអ្នកសារព័​​ត៌មាន​លើកទី​៥

 នៅរសៀលថៃ្ងនេះប្រតិភូសហព័ន្ធអ្នកសា​រពត៌មា​នកម្ពុជាអង្កេតការពិតដឹកនាំដោយលោកម៉ូរ៉ាផាត់ចូលរួមអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាសូមជម្រាបជូនថាបន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅល្ងាចថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣នេះ សម្តេចនាយករដ្ឋមន្ត្រីកផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានឡើងវិញហើយ។ពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥នេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកសារព័ត៌មានចូលរួមជិត៥ពាន់នាក់។ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។លោកផុសសុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ នៃក្រសួងព័ត៌មាន បានប្រាប់ Fresh News ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាសុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួមដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។បើតាមលោក ផុស សុវណ្ណ អ្នកព័ត៌មានដែលចូលរួមកម្មវិធីខាងលើនេះ ក៏មានអ្នកសារព័ត៌មានបរទេសប្រមាណ២០រូបផងដែរ។សូមបញ្ជាក់ថាវិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថាបនាសង្គមកម្ពុជាតាមគន្លងនៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គមលុបបំបាត់អំពើពុករលួយនិងភាពអសកម្មទាំងឡាយ។អ្នកព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ព័ត៌មាន ក៏បានបានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជាទៅកាន់លើឆាកអន្តរជាតិ។រយៈពេល៤ឆ្នាំកន្លងទៅក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះសម្តេចតេជោហ៊ុនសែនតែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឱ្យការងារព័ត៌មាននេះបានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៤ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជាបានចាត់ទុកការពិសាអាហារសាមគ្គីគឺជាការផ្តល់កិត្តិយសនិងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ជំនួបនៅល្ងាចថ្ងៃទី១៤ ខែមករា ដែលជាខួប៣៨ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឱ្យអ្នកព័ត៌មានសាកសួរព័ត៌មាននានាផងដែរ។គួរឲ្យដឹងដែរថាដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយនិងធានាបាននូវសុខមាលភាពសាធារណៈ ក្រសួងព័ត៌មានស្នើសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ដែលទទួលបានការឯកភាព ចូលរួមពិធីខាងលើ អនុវត្តតាម ការណែនាំដូចខាងក្រោម៖១. អង្គភាពដែលទទួលបានការឯកភាពសម្រេច សូមអញ្ជើញមកទទួលបណ្ណចូលរួមចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យច្រក-ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (ជាន់ទី១)នៅរៀងរាល់ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម៖ 087 780 177 / 077 426 877។ ២. អ្នកសារព័ត៌មានទាំងអស់ត្រូវអញ្ជើញមកធ្វើតេស្ដរហ័សជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន (អគារថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍)។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានីខេត្ត អាចម្ចាស់ការធ្វើតេស្តដោយខ្លួនឯង និងបង្ហាញលទ្ធផលជូនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវីដ-១៩ ពេលទៅដល់ទីតាំងកម្មវិធី (ប្រើប្រាស់កម្មវិធី Time Stamp Camera)។៣. អ្នកសារព័ត៌មានត្រូវអញ្ជើញដល់ទីតាំងពិធីនៅម៉ោង ១៤:០០ នាទីរសៀល ដើម្បីស្កេនបណ្ណ ពិនិត្យលទ្ធផលតេស្តរហ័សជំងឺកូវីដ-១៩ និងស្កេនកម្ដៅ។៤. ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ /Bag pack ត្រូវបានហាមឃាត់។៥. បណ្ណសម្គាល់អត្តសញ្ញាណ ត្រូវពាក់គ្រប់ពេលវេលាក្នុងអំឡុងកម្មវិធី ប្រសិនបើមានការផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងសហការអនុវត្ត ៕ចលនាសង្គម,nokorwatnews,fresh news



_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


 

Powered by Blogger.