សម្តេចហ៊ុន​សែន​រំលេច​​ចំណង​មិត្តភាព​ជិត​ស្និទ្ធរវាង​កម្ពុជា​-​ចិន

 កាលពី​ថ្ងៃ​សៅរ៍ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កម្ពុជា​-​ចិន ដោយ​សម្តេច​បានមានប្រសាសន៍ថា ទំនាក់ទំនង​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ការអភិវឌ្ឍន៍​របស់​កម្ពុជា​។ក្នុងឱកាសជួបសំណេះសំណាលប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាននៅទីក្រុងភ្នំពេញសម្តេចបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីមានភាពរឹងមាំ ខណៈឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។សម្តេចបានបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានជំរុញពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសយើងទាំង២”។សម្តេចបានបន្តថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ដែលមានអនាគតរួមគ្នារវាងកម្ពុជា និងចិនគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនិងមិត្តភាពដែកថែបបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងប្រទេសទាំងពីរ។សម្តេចក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបានមានប្រសាសន៍ថា កត្តានេះបានបន្ថែមនូវភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការទៅក្នុងទំនាក់ទំនងនៃប្រទេសទាំង២៕ Xinhua/KhmerTimes

______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276

Powered by Blogger.