កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការជំរុញឱ្យគណៈកម្មការព្រំដែនរួមដើម្បីរៀបចំពិនិត្យបង្គោលព្រំដែននិងបោះបង្គោលព្រំដែនឡើងវិញ
សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃបានបានឯកភាពគ្នាក្នុងការជំរុញឱ្យគណៈកម្មការព្រំដែនរួមដើម្បីរៀបចំពិនិត្យបង្គោលព្រំដែននិងបោះបង្គោលព្រំដែនឡើងវិញ។លោកស៊្រី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះបន្ទាប់ពីសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យបានអនុញ្ញាតឱ្យលោកបណ្ឌិត ឆឺតគៀត អាត់ថាកន (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នៅវិមានសន្តិភាព។ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃថ្មី បានឯកភាពគ្នាក្នុងការជំរុញឱ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែននិងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះទេ។ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រឡប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត ។សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស និងអរគុណដល់ព្រះអង្គម្ចាស់សុរិនថនដែលបានផ្ដល់អាហារូបករណ៍ និងការហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ផងដែរ៕AKP
______________________________________________________________________________
សេចក្តីជូនដំណឹងP EXPRESS Logistics
Post a Comment