ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៥កន្លែង សិក្សានៅសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ
ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀនគឺនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ។
សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ ស្ថិតនៅអគារលេខ ៣៦ ផ្លូវ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
Post a Comment