សម្តេច​ហ៊ុនសែន​ស​ម្រេច​មិ​ន​បន្ត​ប្តឹង​ផ្តល់​​​លោកគង់ គាំ​ខណៈ​ដី​ផ្ទះឲ្យ​រដ្ឋវិញ

 ​លោកគង់ គាំនិងភរិយាបាន​សម្រេច​ប្រគល់ដីនិងផ្ទះ​ដែល​លោករស់​នៅ​សព្វ​ថ្ងៃ​ចំនួនកន្លះហិកតា​នៅសង្កាត់​ទន្លេបាសាក់ ​រាជធានីភ្នំពេញឲ្យទៅរដ្ឋ​វិញ​បន្ទាប់​ពីគ្រួសារ​លោក​បាន​កាន់​កាប់ដី​និង​ផ្ទះនេះអស់រយៈពេល ៤ទសវត្សរ៍។​ការ​ប្រគល់​ដីឲ្យ​រដ្ឋវិញ​នៅពេល​នេះ ​ត្រូវ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថាសម្តេច​មិន​បន្ត​ប្តឹង​ផ្តល់​លោកគង់ គាំទៀតទេ។ ​«ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំនិងគ្រួសាររយៈពេល​​៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើនខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះ»។ នេះគឺជាការសរសេរបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ។តាមលិខិតដែលមានស្នាមមេដៃលោក គង់ គាំ និងភរិយា ចុះថ្ងៃទី១២ ខែមករា លោក គង់ គាំ សរសេរថាលោកមានការឆ្គាំឆ្គងនិងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី ម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះលោក និងភរិយា ព្រមប្រគល់ផ្ទះ និងដីលេខ៧១ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រគល់ដីដែលលោក គង់ គាំ ប្រគល់ឲ្យក្រសួងការបរទេសវិញនេះ ទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សូមរំលឹកថាដី និងផ្ទះជាង ៥ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់លេខ១ នៃហាងឆេងអចលនទ្រព្យ ត្រូវបានលោក គង់ គាំ ចូលទៅរស់នៅកាលពីឆ្នាំ១៩៨២ ដោយសុំការអនុញ្ញាតពីសម្តេចហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេស ខណៈដែលលោក គង់ គាំ ជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស។ការទាមទារយកដី និងផ្ទះ ដែលលោក គង់ គាំ ស្នាក់នៅនេះ ត្រូវគេកត់សម្គាល់ថាធ្វើឡើងក្រោយពីមានទំនាស់នយោបាយស្រួចស្រាល់ ដែលផ្តើមចេញពីការរិះគន់វាយប្រហាររបស់លោក គង់ គាំ បច្ចុប្បន្នជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ទៅលើគណបក្សប្រជាជនកម្ពុជាតាមរយៈវេទិកាសាធារណៈនានានិងជំនួបជាមួយសកម្មជនគណបក្សតាមបណ្តាខេត្ត។លោកគង់គាំកាលពីពេលថ្មីៗនេះក៏ត្រូវគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្តឹងទាមទារសំណងចំនួន៥០ម៉ឺនដុល្លារ។ ក្រោយមកក្រសួងការបរទេសក៏ដាក់ប្តឹងលោក គង់ គាំ ទាមទារប្រាក់១លានដុល្លារដែរ។ ក៏ប៉ុន្តែបណ្តឹងគណបក្សប្រជាជនខេត្តត្បូងឃ្មុំនេះ នឹងនៅបន្តឬយ៉ាងណាទេ ខណៈសម្តេចហ៊ុន សែន ប្រកាសជាទូទៅថាសម្រេចមិនប្តឹងបន្ត។ទោះយ៉ាងណាទាំងលោកគង់គាំនិងក្រុមគ្រួសារកំពុងស្ថិតនៅដំណាក់កាលមួយស្ងៀមស្ងាត់នៅឡើយ៕RFI

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន 

_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.