នាយ​ករដ្ឋមន្រ្តីពន្យល់មូល​ហេតុកម្ពុជាក្រ

 សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើ​ងដោយបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅជាប្រទេសក្រីក្របញ្ហាធំបំផុត​នោះ​គឺកំហុសខាងនយោបាយដែលកើតចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុបាននាំឱ្យប្រទេសកម្ពុជាមិនត្រឹមតែមិនអាចអភិវឌ្ឍន៍បានប៉ុណ្ណោះទេ ។ប៉ុន្តែ​ប្រទេស​នេះត្រូវបានបំផ្លាញដ​ល់ឫសគល់​តែម្តងដែលធ្វើឱ្យមានការលំបាកណាស់ហើយ​សង្គ្រាម​បានដុតរោលទូទាំងប្រទេស។ការលើកឡើងរបស់សម្ដេចតេជោនេះ ក្នុងពិធីប្រគល់​សញ្ញា​បត្រជូនដល់និស្សិត​សាកល​វិទ្យាល័យវេស្ទើនចំនួនជាង ៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនិងពិព័រណ៍អន្តរ​ជាតិ​ជ្រោយចង្វារ រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយើងពិនិត្យអំពីស្ថានភាព​របស់ប្រទេសយើងភាពអនុគ្រោះមានច្រើនប្រៀបជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់ប៉ុន្តែហេតុអ្វីបានជាយើងក្រ បញ្ហាចាប់ផ្តើមពីកំហុសខាងនយោបាយ ប្រទេសនេះបើសិនជាមិន​មាន​សង្គ្រាមឆ្នាំ ១៩៧០ ផ្តើមដោយរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០»។សម្តេចតេជោថ្លែងថាកំហុសខាងនយោបាយនៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុនាំឱ្យប្រទេសនេះមិនត្រឹមតែមិនអាចអភិវឌ្ឍន៍បានទេ។ប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញ​ដល់​​ឫសគល់តែម្តងយើងលំបាកណាស់សង្គ្រាមបានដុតរោលទូទាំងប្រទេស។ សម្ដេចតេ​ជោ​ថ្លែងបញ្ជាក់ថាកំហុសខាងនយោបាយមួយនេះធ្វើឱ្យប្រទេសដើរថយក្រោយក្នុងពេលដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយទៅវិញ។ សម្ដេចនាយករដ្ឋ​មន្រ្ដី​បានបញ្ជាក់ថា៖«អីចឹងកំហុសខាងនយោបាយនេះ​ត្រូវតែចៀសវាងដែលយើងតែង​តែ​និយាយថា​ខិតខំរក្សានូវសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យខាងតែបានទោះ​ដោយតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបានសិនកំហុសខាងនយោបាយមិនត្រូវឱ្យមានបន្តទៀតនៅកម្ពុជានោះទេ»។ជាមួយគ្នានេះដែរ សម្តេចតេជោបានឱ្យដឹងថា នៅសល់តែប៉ុន្មានខែទៀត​រំលង​តែមួយខែទៀតដល់១៨ មីនា ២០២៣ ​ហើយដែលឆ្នាំនេះជាខួបលើកទី ៥៣ នៃថ្ងៃធ្វើរដ្ឋ​ប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ សម្ដេចហ៊ុន សែន ក៏បានលើកឡើង​ផង​ដែរថាអំឡុងពេលនោះប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់​ ហើយវិស័យ​នានា​ក៏មានការអភិវឌ្ឍផងដែរ។ សម្រាប់យុវជនសម័យនោះបានទទួល និងទាញយក​ផល​ប្រយោជន៍យ៉ាងច្រើនពីសន្តិភាពដែលកើតចេញក្រោយសម័យឯករាជ្យដឹកនាំដោយសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែកំហុសខាងនយោបាយនៃការសម្រេចចិត្ត​ធ្វើរដ្ឋ​ប្រហារទម្លាក់សម្ដេច​ព្រះនរោត្តម សីហនុ នាំឱ្យប្រទេសកម្ពុជា មិនត្រឹមតែមិន​អាច​អភិវឌ្ឍន៍បានទេ ក៏ប៉ុន្តែប្រទេសនេះ ត្រូវបានបំផ្លាញដល់ឬសគល់តែម្ដង ។សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កត្តាធនធានមនុស្សក៏ជាផ្នែកមួយ​សំខាន់​ក្នុងការអភិវឌ្ឍប្រទេស។សម្តេចតេ​ជោបន្ដទៀ​​តថាសម្ដេចពិតជាមានមោទនភាពណាស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវឱ្យវិស័យឯកជនចូលរួមក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សដែលរដ្ឋាភិបាលតាំងពីសម័យអតីតរដ្ឋកម្ពុជា បានយកចិត្តទុកដាក់គឺតាំងពីការ​ចាប់​ផ្ដើមដំបូងបន្ទាប់ពីរបបប៉ុលពត ។ទន្ទឹមនេះ សម្ដេចតេជោក៏បានលើកជាឧទាហរណ៍ថាការដាំដើមឈើនិងដាំមនុស្សវាមានការខុសគ្នា ឧទាហរណ៍ដាំដើមដូង​យ៉ាងច្រើនប្រាំ​ឆ្នាំ​គឺយើងបានផ្លែហូបហើយ។ ប៉ុន្តែដាំមនុស្សគឺ ទម្រាំចប់មធ្យមសិក្សាទុតិយភូមិយើង​ចំណាយ​​ពេល ១២ ឆ្នាំគឺស្មើនឹងដាំដើមដូងពីរដង ។ ដើម្បីចប់បរិញ្ញារងយើង​ត្រូវប្រើរយៈ​ពេល១៤ ឆ្នាំ ចប់បរិញ្ញាបត្រយើងត្រូវការ១៦ ឆ្នាំ ។ចប់បញ្ញាបត្រជាន់ខ្ពស់យើងត្រូវការ ១៨ ឆ្នាំ ហើយបើថែមថ្នាក់បណ្ឌិតត្រូវទៅតាមរយៈពេល​នៃការកំណត់របស់សាលា​នីមួយៗ ឬក៏ទៅតាមប្រទេសនីមួយៗ ឬក៏ទៅតាម រយៈពេលនៃការសរសេរនិក្ខេបបទ និងការពារ​និក្ខេបបទ គិតជាមធ្យមដើម្បីនឹងទទួលបាននូវថ្នាក់បណ្ឌិតមិនតិចជាង ២០ឆ្នាំទេ។ដូចនេះកត្តាធនធានមនុស្សសំខាន់ណាស់សម្រាប់ប្រទេសរបស់យើង៕AKP



Powered by Blogger.