នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាជំនួយរបស់ចិនជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃចន្ទបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងច្រើន។សម្តេចបានបន្តថាវាពិបាកសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយគ្មានជំនួយពីប្រទេសចិន នេះបើតាមការលើកឡើងរបស់សម្តេចដោយសំដៅដល់ជំនួយរបស់ប្រទេសចិនរួមទាំងកម្ចីអនុគ្រោះក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកនិងជូសជុលកំណាត់ផ្លូវជាតិលេខ៧ពីស្គន់ដល់ខេត្តកំពង់ចាម។បើមិនមែនចិន តើនរណានឹងជួយយើងសាងសង់ផ្លូវនិងស្ពាន? បើគ្មានចិនទេ នោះនឹងគ្មានវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជាទេ»។សម្តេចហ៊ុន សែន ក៏បានលើកឡើងអំពីជំនួយរបស់ប្រទេសចិនក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។“ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់យើង និងលក់វាក្នុងតម្លៃទាប ដែលអាចឱ្យកម្ពុជាគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងឆាប់រហ័សនិងកាត់បន្ថយអត្រាមរណភាព។ សម្តេចបាន បន្ថែមថា មុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជំងឺរាតត្បាតបានបណ្តាលឱ្យមនុស្សជាង ៣.០០០ នាក់ស្លាប់ក្នុងរយៈពេលដ៏ខ្លី ដែលជារឿងគួរឲ្យសោកស្តាយ»។មិត្តភាពរវាងកម្ពុជានិងចិនគឺជាមិត្តភាពដែកថែប និងសហគមន៍ដែលមានអនាគតរួមគ្នា។ សម្តេចបានចង្អុលបង្ហាញថា កម្ពុជាបានសាងសង់ផ្លូវជាង ៣,០០០ គីឡូម៉ែត្រ និងស្ពានចំនួន៩ ក្រោមជំនួយរបស់ប្រទេសចិន ហើយផ្លូវរាប់រយគីឡូម៉ែត្រផ្សេងទៀតក៏កំពុងត្រូវបានសាងសង់ផងដែរ៕ ECNS.cn/KhmerTimes
_______________________________________________________________________________
សេចក្តីជូនដំណឹងP EXPRESS Logistics
P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។
👉ព័ត៌មានបន្ថែម0978593132.077313276
Post a Comment