Facebook និង Google កំពុងស្ថិតក្នុងការពិចារណាបង់ប្រាក់នៅក្នុងប្រទេសនូវែលសេឡង់ពាក់ព័ន្ធនឹងការប្រើប្រាស់មាតិកាព័ត៌មាន
រដ្ឋាភិបាលនូវែលសេឡង់គ្រោងដាក់ចេញច្បាប់ថ្មីមួយដែលតម្រូវឱ្យក្រុមហ៊ុនឌីជីថលអនឡាញធំៗដូចជា Google និង Meta បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនសម្រាប់មាតិកាព័ត៌មានក្នុងស្រុកដែលបង្ហាញនៅ New Feed របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
យោងតាមរដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយលោក Willie Jackson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ច្បាប់ថ្មីដែលគ្រោងនឹងដាក់ចេញនេះនឹងត្រូវបានយកគំរូតាមស្រដៀងគ្នាទៅនឹងច្បាប់នៅក្នុងប្រទេសអូស្ត្រាលី និងកាណាដា។ លើសពីនេះទៅទៀតលោកក៏សង្ឃឹមយ៉ាងមុតមាំដែលថា ច្បាប់ថ្មីនេះនឹងដើរតួជាការលើកទឹកចិត្តយ៉ាងសំខាន់សម្រាប់វេទិកាឌីជីថលដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយនឹងបណ្តាញសារព័ត៌មានក្នុងស្រុក។
លោក Jackson បានគូសបញ្ជាក់បន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់នូវែលសេឡង់ ជាពិសេសកាសែតក្នុងតំបន់ ឬសហគមន៍តូចៗ កំពុងតស៊ូដើម្បីរក្សាបាននូវលទ្ធភាពហិរញ្ញវត្ថុក្នុងការផ្គត់ផ្គង់ ខណៈដែលការផ្សាយពាណិជ្ជកម្មនៅលើអ៊ីនធឺកំពុងតែតំឡើងថ្លៃឥតឈប់»។ ដូច្នេះ «វាពិតជាសមហេតុផលដែលក្រុមហ៊ុនឌីជីថលអនឡាញទាំងនេះត្រូវបង់ប្រាក់ត្រឡប់មកកាន់មាតិការក្នុងស្រុកវិញ»។
គួរបញ្ជាក់ដែរថា ច្បាប់ថ្មីនេះមិនទាន់លេចចេញជារូបរាងនោះទេ ហើយពេលនេះដ្ឋាភិបាលនូវែលសេឡង់គ្រោងយកទៅបោះឆ្នោតនៅសភាការងារ។ ខណៈដែលពេលវេលាជាក់លាក់ដែលគ្រោងយកទៅបោះឆ្នោតនោះមិនទាន់មានការបញ្ជាក់នៅឡើយ៕
Post a Comment