តោះមកដឹង កេរដំណែលដូនតាខ្មែរយើងអ្វីខ្លះ ជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោក?
មកទល់នឹងបច្ចុប្បន្ននេះ កេរដំណែលពីដូនតាខ្មែរយើងចំនួន៩ ត្រូវបានអង្គការ UNESCO ចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ខាងក្រោមនេះជាសម្បត្តិបេតិកភណ្ឌអន្តរជាតិរបស់ខ្មែរយើងទាំង៩៖
១. តំបន់អង្គរ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២. របាំព្រះរាជទ្រព្យ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣. ល្ខោនស្រមោលស្បែកធំ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤. ប្រាសាទព្រះវិហារ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
៥. ល្បែងទាញព្រ័ត្រ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
៦. ចាប៉ីដងវែង៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧. ប្រាសាទសម្បូរព្រៃគុក៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
៨. ល្ខោនខោលវត្តស្វាយអណ្ដែត៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
៩. គុនល្បុក្តតោ៖ ត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕
Post a Comment