ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីតយុទ្ធជន នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ បានជួបសំណេះសំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីតយុទ្ធជន នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តទុកដាក់ជាប្រចាំដល់ប្រជាពលរដ្ឋទាំងអស់ពិសេសអ្នកបឹងជង្រុកតេជោឈ្នះឈ្នះ និងបានកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានចាត់ទុកបញ្ហាមនុស្សចាស់ជាបញ្ហាចម្បងអាទិភាពដែលត្រូវតែគិតគូរ យកចិត្តទុកដាក់មើលថែជាចាំបាច់ និងសូមឱ្យកូនចៅជំនាន់ក្រោយត្រូវតែមើលថែឱពុកម្តាយរបស់ខ្លួនឱ្យបានល្អ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានចែកអំណោយចែកជូនអ្នកចូលរួមចំនួន៣៤៣នាក់ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់រួមមាន៖
១.អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ
ទឹកត្រី១យួរ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្កសរ១គីឡូ កៅអៀកខ្លា៥បន្ទះ អំបិលអ៊ីយ៉ូត១គីឡូ បំពង់ហឺត២ដប ប្រេងឆាដប១លីត្រ ១ដប សារុង១ ក្រម៉ា១ ថវិកា២មុឺនរៀល
២.ឧបត្ថម្ភក្រុមការងារសម្ដេចតេជោ.ក្រុមការងារស្រុកម៉ាឡៃ.ក្រុមការងារកងកម្លាំង.ប្រជាការពារភូមិតេជោឈ្នះឈ្នះ.អនុសាខានិងសាខាបក្សភូមិ.ក្រុមគ្រូពេទ្យ.លោកគ្រូ អ្នកគ្រូ.យុវជនសម្ពន្ធស្រលាញ់សន្តិភាព.សឹករងស្រុក.នរគបាលស្រុក.អាវុធហត្ថស្រុក សរុបថវិការួម ៧.៥០០.០០០រៀល។
Post a Comment