ត្រូវដឹង! ចំណុចគួរនិងមិនគួរធ្វើកំឡុងពេលប្រលងបាក់ឌុប

ថ្ងៃប្រឡងបាក់ឌុបឆ្នាំ២០២២នេះ កាន់តែខិតជិតមកដល់ហើយ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ។ ខាងក្រោមនេះ ជាចំនុចសំខាន់ណាស់ដែលបេក្ខជនប្រឡងទាំងអស់ត្រូវដឹង ថាគួរធ្វើ និងមិនគួរធ្វើអ្វីខ្លះក្នុងកំឡុងពេលប្រឡងបាក់ឌុប។

ចំនុចមិនគួរធ្វើ
  • កុំស្លន់ស្លោ

  • ចៀសវាងការបរិភោគអាហារមិនល្អ

  • កុំញាំទឹកច្រើនពេកកំឡុងពេលប្រឡង

  • ចៀសវាងទុកសំណួរចោលមិនធ្វើ

  • ចៀសវាងជាប់គាំងអង្គុយគិត តែសំណួរណាមួយ

ចំនុចគួរធ្វើ

  • យប់មុនថ្ងៃប្រឡងគួរពិនិត្យមើលសម្ភារ ដែលនឹងត្រូវប្រើកំឡុងពេលប្រលង ដូចជាប៊ិច បន្ទាត់ ខ្មៅដៃជាដើម

  • ពេលទទួលវិញ្ញាសា ត្រូវអានសេចក្ដី ណែនាំ របស់លំហាត់នីមួយៗដោយ ប្រុងប្រយ័ត្ន

  • ធ្វើសំណួរណាដែលងាយស្រួលមុនគេ

  • ពិនិត្យមើលពិន្ទុរបស់សំណួរនីមួយៗ គួរចំណាយពេលច្រើនយកចិត្តទុកដាក់ ធ្វើសំណួរណាដែលមានពិន្ទុខ្ពស់ ៕




Powered by Blogger.