សម្ដេច​តេជោ៖ អង្គរ​សង្ក្រាន្ត​នឹង​ត្រលប់​មក​វិញ​នៅ​ខែ​មេសា ឆ្នាំ២០២៣

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​នឹង​ត្រលប់​មក​វិញ​នៅ​ខែ​មេសា ឆ្នាំ២០២៣។ នេះ​បើ​តាម​ការ​លើកឡើង​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ល្ងាច​ថ្ងៃ​ពុធ​នេះ អំឡុង​ពេល​កម្មវិធី​បិទ​នៃ​កម្មវិធី​កីឡា​ជាតិ។

សម្ដេច​បាន​បន្ថែម​ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខាង​មុខ​នេះ នឹង​មាន​ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ ដែល​ទើប​តែ​ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ។

សូម​ជម្រាប​ផង​ដែរ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០១៣ តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ក៏​បាន​ផ្អាក​ ដោយ​ចង់​ទុក​ឱកាស​ឱ្យ​ខេត្ត​ផ្សេងៗ​រៀបចំ​សង្ក្រាន្ត​តាម​ខេត្ត​រៀងៗ​ខ្លួន​វិញ៕






Powered by Blogger.