World Cup 2022: បាល់ហ្ស៊ីន ១គ្រាប់តម្លៃ ១៦៥ដុល្លារ ជាបាល់ជំនាន់ទី១៤ ដែលត្រូវបានផលិតដោយ Adidas
Al Rihla ជាឈ្មោះបាល់ផ្លូវការដែលនឹងត្រូវប្រើសម្រាប់ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀតនៅប្រទេសកាតា នៅពេលបាល់ហ្ស៊ីន (Original) ១គ្រាប់មានតម្លៃ ១៦៥ដុល្លារអាមេរិក។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រ Goal។
Al Rihla ជាឈ្មោះភាសាអារ៉ាប់ ដែលមានន័យថា «Travel (ធ្វើដំណើរ)» នៅគ្រប់ការប្រកួតទូទាំង ៨កីឡដ្ឋាននៅកាតាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ផ្ទៃបាល់ទាំងមូល គឺត្រូវបានរចនាឡើងដោយមានរំលេចពីវប្បធម៌ ស្ថាបត្យកម្ម និងរូបទង់ជាតិនៃប្រទេសកាតាជាដើម ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតសំភារៈកីឡា Adidas និងជាបាល់ជំនាន់ទី១៤ ដែលត្រូវបានផលិតឡើង ដើម្បីប្រើក្នុងយុទ្ធនាការធំៗនេះដែរ។
នៅចាំបានថា បាល់ Telstar ដែលត្រូវបានប្រើប្រាស់ទាំង ៦៤ប្រកួតនៅ World Cup 2018 ក្នុងប្រទេសមហាអំណាចរុស្ស៊ីនោះ មានតម្លៃត្រឹមតែ ១៥០ដុល្លារទេ ក្នុង ១គ្រាប់ដែលត្រូវបានផលិតដោយក្រុមហ៊ុនយក្សអាល្លឺម៉ង់ខាងលើផងដែរ៕
Post a Comment