អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមជួយសម្របសម្រួលទិញស្រូវកសិករ ចៀសវាងការទិញទម្លាក់ថ្លៃ
ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជីវករឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួល ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យកសិករមានការខាតបង់នោះ។
ការថ្លែងជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៨រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញា ធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិ ករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរក ដំណោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាកសិករយើង ខណៈដែលតម្លៃស្រូវនៅដើមរដូវប្រមូល ផលស្រូ វក្នុងខេត្តនេះមានការធ្លាក់ថ្លៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ពីតម្លៃ ១០,៥បាត (ប្រាក់ថៃ) ស្មើនឹង១២០០រៀល ចុះមកនៅប្រមាណ ៨បាត ស្មើនឹង៩០០រៀល ក្នុង១គីឡូក្រាម ស្រូវផ្កាម្លិះ, ស្រូវផ្ការំដួល ដែលធ្វើឱ្យកសិករមានការត្អូញត្អែរ ពីការខាតបង់លើការប្រកបមុខ របរនេះ បើមិនជួយដោះស្រាយជូនពួកគាត់ទេនោះ។ឆ្លៀតក្នុងឱកាសនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ សូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន រកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួល ក្នុងទិញប្រមូលផ្តុំទិញ និងការ ដឹកជញ្ជូនជាដើម។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ឯកឧត្តមនឹងមានការ ប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បី ពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករ ឱ្យមានតម្លៃសមរម្យ។ ឯកឧត្តមបានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករកំពុង ប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែលមកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់ ៧ ទៅ៨ម៉ឺនហិកតាទៀត។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករនេះ ក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់បញ្ចូនក្រុមការងារចុះគោលដៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅ នឹងកន្លែង ជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវនេះ ៕
Post a Comment