អបអរសាទរ ! អង្ករកម្ពុជាពូជ "ផ្ការំដួល" ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេ​លំដាប់ថ្នាក់ពិភពលោក

​មោទកភាព​ថ្មី​ទៀត ខណៈ​រសៀល​នេះ​មាន​ដំណឹង​ថា អង្ករ​ខ្មែរ​បាន​យក​ឈ្នះ​នៅ​លើ​វេទិកា​ពិភព​លោក​ក្នុង​នាម​ជា "អង្ករ​ល្អ​ដាច់​គេ" ប្រចាំ​ឆ្នាំ ២០២២​នេះ។ នេះ​បើ​តាម​លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​បញ្ចេញ​ឲ្យ​ដឹង។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បង្ហោះ​សារ​នេះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ប្រាប់​ជនរួមជាតិ​កម្ពុជា​ថា "កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ ២០២២ នៅវេទិការអង្ករពិភលោក ទីក្រុង ភូកេត ប្រទេសថៃ ថ្ងៃទី ១៧ ខែ វិច្ជការ ឆ្នាំ២០២២"។

នេះ​ជា​លើក​ទី៥ហើយដែល​អង្ករ​កម្ពុជា​បាន​ទទួល​មោទកភាព​ថ្មី​ទៀត បន្ទាប់​ពី​បាន​ឈ្នះ​កាល​៤លើក​រួច​ហើយ​ក្នុង​ឆ្នាំ ២០១២ ២០១៣ ២០១៤ និង ២០១៨។ លោក សុង សារ៉ន សូមអគុណ ដល់ក្រុមការងារសហព័ន្ឋស្រូវអង្ករ កសិករ សមាជិក រោងម៉ាសុីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និង នាំពាន់មកកម្ពុជា៕




Powered by Blogger.