ឈុត​ប្រពៃណី​យើង ពាក់​លើ​ខ្លួន​មេដឹកនាំ​ទាំង​អស់ ស្រស់​ស្អាត​ ថ្លៃថ្នូរ​ណាស់

​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហើយ ខណៈ​នៅ​យប់​មិញ​នេះ មាន​ពិធី​លៀងសាយភោជ​ធំ​មួយ​ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។

ក្នុង​នាម​ម្ចាស់​ផ្ទះ កម្ពុជា​បាន​ត្រៀម​ទុក​ឈុត​សំលៀកបំពាក់​ប្រពៃណី​ច្នៃ​ពី​ហូល​ខ្មែរ​ សម្រាប់​មេដឹកនាំ​ទាំង​អស់​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ពាក់​ចូល​រួម​ពិធី​ជប់​លៀង​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ជ្រោយ​ចង្វារ។ ពិធី​នេះ ធ្វើ​ឡើង​មុន​ពេល មេដឹកនាំ​ប្រទេស​នានា​វិល​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​រៀង​ខ្លួន បើ​ទោះ​កិច្ច​ប្រជុំ​មិន​ទាន់​ចប់​ផ្លូវ​ការ​ក៏​ដោយ ព្រោះ​ថា មេដឹកនាំ​ខ្លះ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​មុន​បញ្ចប់​កិច្ច​ប្រជុំ​ទៅ​ទៀត ជាក់​ស្ដែង​មេដឹកនាំ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេសវិញ ភ្លាម ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ G-20។

ដូច្នេះ​ហើយ ទើប​ពិធី​លៀងសាយភោជ​ត្រូវ​ធ្វើ​ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ ក៏​ដូច​ជា​ជូន​ដំណើរ​មេដឹកនាំ​ទាំង​នោះ។ ចំណុច​គួរ​កត់​សម្គាល់ ពេល​គ្រង​ឈុត​ប្រពៃណី​យើង​របស់​យើង មេដឹកនាំ​នីមួយៗ កាន់​ស្រស់​ស្អាត និង​ថ្លៃថ្នូរ។ ទស្សនា​ទាំង​អស់​គ្នា៖










































Powered by Blogger.