បុគ្គលិករបស់សារព័ត៌មាន CNN ធ្វើការសុំទោស និងរងការពិន័យ ក្រោយចូលថតក្នុងមណ្ឌលថែទាំកុមារ
អ្នកកាសែតមកពីសារព័ត៌មានអាមេរិក CNN បានធ្វើការសុំទោសចំពោះការចូលថតនៅក្នុងមណ្ឌលថែទាំកុមារក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាតិ ក្រោយពេលមានព្រឹត្តិការណ៍បា.ញ់ប្រហារដ៏រន្ធ.ត់ បណ្តាលឱ្យមនុស្សយ៉ាងតិច៣៨នាក់ស្លា.ប់ ដែលក្នុងនោះមាន ២៣នាក់ជាកុមារ។
ក្រោយមក អ្នកកាសែតទាំងពីរត្រូវបានទម្លាក់ចោលការចោទប្រកាន់វិញ ប៉ុន្តែរងការផាកពិន័យដោយសារតែពួកគេបំពេញការងារជាអ្នកកាសែត ខណៈទិដ្ឋការរបស់ពួកគេដាក់ថាជាអ្នកទេសចរ។
អ្នកទាំងពីរត្រូវបានផាកពិន័យជាប្រាក់ចំនួន ៥.០០០បាត ឬស្មើ ១៣៣ដុល្លារ។
សូមបញ្ជាក់ថា ប៉ូលីសថៃបានធ្វើការស៊ើបអង្កេតករណីអ្នកកាសែតរបស់ CNN ទាំងពីររូបនោះ បន្ទាប់ពីអ្នកកាសែតផ្សេងទៀតបានសម្តែងការព្រួយបារម្ភ។
ក្លឹបកាសែត និងសមាគមន៍អ្នកកាសែតថៃបានចេញសេចក្តីថ្លែងការណ៍ ដោយធ្វើការរិះគន់ដល់បុគ្គលិករបស់ CNN ដែលបានរំលោ.ភបំពា.នយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ពីឧក្រិ.ដ្ឋកម្ម។
បន្ទាប់ពីមានការបង្ហាញពីរូបភាពនៃបុគ្គលិករបស់ CNN ធ្វើការផ្លោះរបងមណ្ឌលថែទាំងកុមារដែលជាកន្លែងកើតហេតុ អ្នកទាំងពីរត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅក្នុងខេត្ត Nong Bua Lam Phu ដើម្បីសាកសួរ។
រដ្ឋមន្ត្រីថៃពីររូបនិយាយថា បុគ្គលិករបស់ CNN មិនមានការអនុញ្ញាតជាផ្លូវការដើម្បីចូលក្នុងបរិវេណនោះទេ ប៉ុន្តែប៉ូលីសទទួលយកថា ពួកគេជឿជាក់ថាអ្នកទាំងពីរមានការអនុញ្ញាត និងបានសម្រេចចិត្តមិនកាត់ទោសពួកគេ៕ (យោងតាមប្រភព៖ BBC)
Post a Comment