សម្តេចតេជោ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបាត់បង់កូនចៅដោយការលិចទូកចម្លង
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់កូនចៅ ដោយសារលិចទូកចម្លង។
សម្តេចក៏បានស្នើសូមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃស.ព និងជនរងគ្រោះអោយបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ។
ជាមួយគ្នានោះដែរ សម្តេចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕
Post a Comment