តើ លោក​អ៊ុ រាត្រី ជា​នរណា​? , ប្រវត្តិ​ខេត្ត “​បន្ទាយមានជ័យ"

ព្រះ​មហាក្សត្រ បាន​ចេញព្រះរាជ្យក្រឹត្យ​នៅថ្ងៃទី៨ ខែ​ឧសភា
ឆ្នាំ​២០១៩​ ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ
ជំនួស​លោក សួន បវរ
ដែល​ត្រូវ​ផ្ទេរភារកិច្ច​ទៅ​បម្រើការងារ​នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។




តើ
លោក​អ៊ុ រាត្រី ជា​នរណា​?



​លោក អ៊ុ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩
ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី លោក​រស់នៅ​ភូមិ​ផាស៊ី​ស្រា
ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង
(​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)​។

លោក
អ៊ុំ រាត្រី ក្នុងថ្ងៃ​ចូលកាន់តំណែង​ជាផ្លូវការ




លោក​បាន​រៀន​ចំណេះដឹង​ទូទៅ​​ ពីថ្នាក់​បឋមសិក្សា​
ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​មង្គល​បូរី ហើយ​បន្ត​សិក្សា​​បរិញ្ញាប័ត្រ
នៅ​សាកល​រី​ទ្យា​ល័យ​សេដ្ឋកិច្ច​នៅ​ក្រុងភ្នំពេញ
និង​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ខេត្តបន្ទាយមានជ័យ។​



​លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី
ជ័យ ណា​រី បង្កើត​ចំណង​គ្រួសារ​បានកូន​៤​នាក់ ក្នុង​នោះបាន​រៀបការ​២​នាក់​ហើយ​។​



​ក្នុង​ជិវិត​ការងារ
លោក​បាន​ចូល​បម្រើ​ជា​មន្ត្រី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បន្ទាយមានជ័យ
រួច​ឡើងជា​អភិបាលរង​ស្រុក​មង្គល​បូរី​ ជា​អភិបាលក្រុង​សិរីសោភ័ណ
រួច​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ (យូរ​ជាងគេ)​។
ឥឡូវ​លោក​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ តាម​ព្រះរាជក្រឹត្យ​លេខ នសរកត ៥៩៤
ចុះ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី
ព្រះមហាក្សត្រ​។ លោក​ជា​អភិបាលខេត្ត​ទី​១១ បើ​គិតពី​បង្កើត​
និង​ដំណើរការ​ខេត្ត​នេះ​ពី​ឆ្នាំ​១៩៨៨​មក​។​



ការបង្កើត​ខេត្ត
ភូមិសាស្ត្រ រដ្ឋបាល​និង​ពលរដ្ឋ៖



​ខេត្តបន្ទាយមានជ័យ​
បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា
​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត
ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧
របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។



​​ខេត្ត​នេះ
ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា
ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។
ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត​ ៥​ស្រុក​ខាងជើង​ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨
បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​



​ខេត្ត​នេះមាន​ចម្ងាយ​
៣៥៩​គម ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តសៀមរាប
ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ
និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​នឹង​ខេត្តបាត់ដំបង​។
ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត
ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។​



​ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាល
ខេត្ត​មាន​ផ្ទៃ​សរុប ៦៦៧៩​គីឡូម៉ែត្រ​ក្រឡា​។ រដ្ឋបាលខេត្ត​ចែកជា​២​ក្រុង
គឺ​ក្រុង​សិរីសោភ័ណ​និង​​ក្រុង​ប៉ោយប៉ែត​ និង​៧​ស្រុក គឺស្រុកមង្គល​បូរី
ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក​និង​ម៉ាឡៃ។​ ក្រុង-ស្រុកទាំង ៩
ចែកចេញ​ជា ១០​សង្កាត់ ​និង ​៥៥​ឃុំ។​





ប្រវត្តិ​ឈ្មោះ
​បន្ទាយមានជ័យ"



យោង​ប្រភពពី​មន្ត្រីរដ្ឋបាល
បាន​ឲ្យ​ដឹងថា ឈ្មោះ​បន្ទាយមានជ័យ
មកពី​ការ​សម្គាល់​បន្ទាយ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យ មានន័យថា
ឈ្នះ​ឬ​ជោគជ័យ​។ គឺ​ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ឆ្នាំ​១៩៨៤-៨៥ មក
ទើប​រដ្ឋអំណាច​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ទី​២២
ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ពោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។​



​គិត​ចាប់តាំងពី​ដំណើរការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧
ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ​
(​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​, អភិបាលខេត្ត​) ចំនួន​១១​រូប​ហើយ ដែល​រួមមាន ១-
សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម
(១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក
អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក
គោ​ស៊ុ សារឿ​ត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-​លោក អ៊ុ រាត្រី
(២០១៩- បច្ចុប្បន្ន​)៕





សូមបញ្ជាក់ថា
គិត​ពីឆ្នាំ ១៩៨៨ មក ខេត្ត​បន្ទាយមានជ័យ មានអភិបាល​ខេត្ត ១១រូបហើយ គិត​ទាំង​លោក
អ៊ុំ រាត្រី ដែល​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ នា​ថ្ងៃទី១០ ខែឧសភា​ស្អែកនេះ។



អភិបាល​ខេត្ត​បន្ទាយមានជ័យ
ទាំង ១១រូប រួមមាន​ដូចខាងក្រោម៖



១១.
លោក អ៊ុំ រាត្រី ចូលកាន់តំណែង ខែឧសភា​ឆ្នាំ ២០១៩





១០. លោក សួន បវរ កាន់តំណែង​ពីឆ្នាំ ២០១៦ ដល់​ខែឧសភា
ឆ្នាំ២០១៩
 



៩.
លោក គោស៊ុំ សារឿត កាន់តំណែង​ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦



៨.
លោក ទ្រី ណារិន កាន់តំណែង​ឆ្នាំ ២០១៣



៧.
លោក អ៊ុង អឿន កាន់​តំណែង​ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣



៦.
លោក អន ស៊ុំ កាន់តំណែង​ពី​ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨



៥.
លោក ហេង ចាន់ថា កាន់តំណែង​ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦



៤.
លោក ថាច់ ឃន កាន់តំណែង​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤



៣.
លោក ដួង ខែម កាន់​តំណែង​ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៩



២.
លោក ម៉ោញ កុសល កាន់​តំណែង​ពី​ឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៤



១.
លោក អ៊ិត លឿ កាន់​តំណែង​ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២




Powered by Blogger.