សូមចែករំលែក សៀវភៅ " យល់ដឹង ពីសារព័ត៌មាន " ( រាបរៀង ដោយ ភូ សោភ័ណ )
សូមចែករំលែក សៀវ ភៅ " យល់ដឹង ពីសារព័ត៌មាន "
https://drive.google.com/file/d/1kYq5mEkbOhPaEPwx1FXtgbwuyLpJ9-P0/view?usp=sharing
សៀវភៅនេះ គឺជាស្នាដែទី១ របស់ខ្ញុំបាទ ភូ សោភ័ណ
សម្រាប់ជំនួយដ៏តិចតួចចំពោះអ្នកការសែត ទាំងឡាយ ដែលចង់មានអាជីពដ៏ត្រឹមត្រូវ ។
ខ្ញុំបាទ
សូមឧទ្ទិស ការដឹង គុណដល់ លោកឪពុក ហាយ
ភូ និង អ្នកម្តាយ ញៀប នែង ដែលបានបង្កើត
បីបាច់ចិញ្ចឹម
កូន ជាពិសេស អ្នកម្តាយជាស្ត្រីមេម៉ាយ ព្យាយាមតស៊ូ ថែរក្សា
អោយកូនសិក្សា រៀនសូត្រ មកដល់ សព្វថ្ងៃ ។
សៀវភៅនេះ
ក៏ជាការចូលរួមចំណែកលើកទឹកចិត្តពី លោកឪពុក ញ៉ុញ វិបុល អ្នកម្តាយ ខៀវ សុខា ដែលជាឪពុក-មា្តយក្មេក
និង ប្រពន្ធ ខ្ញុំបាទ ផន ម៉ាណែត ដែលតែងតែជួយ រំលឹកដាស់តឿន អប់រំកូន មិនឱ្យកូន-ប្តីភេ្លចភ្លាំង
ឬវៀចវេរនូវការបំពេញតាមវិជ្ជាជីវៈ ជាអ្នកកាសែត ដ៏ពិតប្រាកដនោះផងដែរ ។
ខ្ញុំបាទក៏សូមសម្តែងក្តីដឹងគុណផងដែរ ចំពោះ លោកគ្រូ ម៉ា
យ៉ារិទ្ធ និង រៀបច្បងជាច្រើន បានជួបណែនាំ និងជួយបណ្តុះបណ្តាលចំណេះដឹងទាំងនេះ ។
សូមឱ្យសៀវភៅនេះ ក្លាយជាគម្ពីរមួយ ចំពោះអ្នកកាសែត
យើងទាំងអស់គ្នា ។
ខ្ញុំបាទសូមអភ័យទោសរាល់កំហុសឆ្គង
ទាំងឡាយ ដោយចេតនា និងអចេតនាក្តី សូមអោយទទួលបានជោគជ័យគ្រប់ៗគ្នា ។
Post a Comment