ក្រសួងទេសចរណ៍ ប្រកាសរៀបចំបុណ្យសមុទ្រលើកទី ៩
ក្រោយពីបានរៀបចំចំនួន ៨លើករួចមកហើយនោះ ឥឡូវនេះ បុណ្យសមុទ្រនឹងត្រូវប្រារព្ធបន្តទៀត ជា លើកទី ៩របស់ខ្លួននៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។+
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បទសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម" (Bay of Peace, Bay of Hope) នឹងត្រូវប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ៩-១១ ធ្នូ ២០២២។
គោលបំណងនៃការរៀបចំពិធីសមុទ្រលើកទី៩នេះ បើតាមក្រសួងទេសចរណ៍ គឺក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជា ដែលជាឆ្នេរស្អាតជាងគេលើលោក ក៏ដូចជាជំរុញតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេស អេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍បុណ្យទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មានកម្មវិធីធំៗចំនួន ៣ ដែលត្រូវបានដាក់ចេញដើម្បីដំណើរព្រឹត្តិការណ៍ឲ្យកាន់តែក្លៀវក្លា និងផ្ដល់ជូនភាពសប្បាយរីករាយដល់សាធារណជនដែលបានចូលរួមផ្ទាល់ ក៏ដូចជាទស្សនាតាមរយៈផ្សាយ និង Live នៅកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម។ សូមអានលម្អិត កម្មវិធីសំខាន់ៗក្នុងពិធីបុណ្យសមុទ្រប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២២នេះ។
Post a Comment