ស​ម្តេ​ច​តេ​ជោ ​ប្រកាស​ស្រឡាញ់​លុយ ដើម្បី​យក​ជួយ​ប្រជាជន​ក្រីក្រ

ដើម្បី​ដាក់​ទៅ​កាន់​ក្រុមប្រឆាំង​តែងតែ​រិះគន់​រឿង​ការ​ទទួល​ពី​សប្បុរសជន សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា នឹង​មិន​ធ្វើ​សត្រូវ​ជាមួយ​លុយ​នោះ​ទេ ក្នុង​ករណី​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​ជូន​សម្ដេច ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់ និង​បញ្ហា​ដទៃ​ទៀត ។

ការ​ចេញ​ប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​បែប​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​មួយ​ក្ដាប់​តូច តែងតែ​លើក​តិះ​ទៀន​លើ​រាជរដ្ឋាភិបាល​ថា បាន​កៀរគរ ឧក​ញា និង​អ្នកមាន​លុយ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ឱ្យ​ចូលរួម​ការ​កិច្ចការ​មួយ​នេះ​។ នៅ​ក្នុង​ជំនួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​ជូន​ប្រជា​កសិករ​ជាង​៥​ពាន់​គ្រួសារ ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២​នេះ បាន​លើក​ឡើង​ថា ពិតមែន​ហើយ ពួក​ប្រឆាំង​តែង​ជេរ​សម្ដេច​នៅ​ពេល​ណាមួយ​នោះ ដែល​ប្រជាពលរដ្ឋ​ចូល​លុយ​ថា ដល់​ពេលវេលា ដើម្បី​នឹង​ប្រមូលប្រាក់​ជា​មិន​ខាន​។

ចំពោះ​ករណី​នេះ សម្ដេច​តេ​ជោ បញ្ជាក់​យ៉ាង​ធ្ងន់​ៗ​ទៅ​កាន់​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​ហែង​ធ្វើ​សត្រូវ​ជាមួយ​លុយ​ហែង​ធ្វើ​ទៅ អា​ញ់​អត់​ធ្វើ​សត្រូវ​ជាមួយ​លុយ​នោះ​ទេ អ្នក​ណា​ចូល​លុយ​ខ្ញុំ​យក​លុយ ទៅ​ជួយ​ប្រជាពលរដ្ឋ​អត់​មាន​ខុស​ទេ ហើយ​ខ្ញុំ​អត់​មាន​ទៅ​បង្ខំ​ឱ្យ​ឧកញ៉ា​អី ដើម្បី​មក​ជួយ​លុយ​ជួយ​កាក់​នោះ​ទេ ប៉ុន្តែ​បើ​គេ​ចូល​ហើយ ទទួល​មក​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​»​។ សម្ដេច​បន្ថែម​ថា ដល់​ពេល​ឃើញ​ប្រជាពលរដ្ឋ​បាន​ទទួលផល ក្រុមប្រឆាំង​នេះ តែងតែ​មក​ច្រណែន​នឹង​រាជរដ្ឋាភិបាល​នេះ​ទៅ​ទៀត​។

សូម​ជម្រាប​ថា កា​រលើ​កឡើ​របស់​សម្តេច​តេ​ជោ​នេះ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សប្បុរសជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​ផុសផុល ដោយ​អ្នកខ្លះ​មាន​ដូច​ជា ស្រូវ អង្ករ និង​ថវិកា ជាដើម ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​៕


Powered by Blogger.