លម្អិត អំពី ខ្មាន់កាំភ្លើ.ងបាញ់សម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ជាប់ពាក់ព័ន្ធគ្រឿងញៀន
តាមព័ត៌មានចុះផ្សាយបានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលបា.ញ់ប្រហារទ្រង់ទ្រាយធំមួយនៅមជ្ឍមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតក្នុងខេត្ត Nong Bua Lam Phu ភាគឦសានប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី ៦ តុលានេះ និងឆក់យកជីវិតក្មេងៗជាង៣០នាក់ គឺត្រូវឡើងតុលាការពាក់ព័ន្ធគ្រឿងញៀ.នផងដែរ ខណៈកូនរបស់ខ្មា.ន់កាំភ្លើ.ងក៏សិក្សានៅមជ្ឍមណ្ឌលថែទាំងកុមារមួយនេះផងដែរ។
លោក Danaichot Bunsom ប្រធានការិយាល័យរដ្ឋបាលអនុស្រុក Uthai Sawan បាននិយាយថា ម្តាយរបស់ខ្មាន់កាំភ្លើ.ងបានមកជួបគាត់កាលពីពេលថ្មីៗដើម្បីសួរថាតើគាត់អាចជួយដោះបន្ទុកករណីគ្រឿងញៀនរបស់កូនប្រុសគាត់បានទេ ខណៈកូនប្រុសគាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការ។
លោកបាននិយាយថាលោកបានបដិសេធដោយសារលោកមិនមានសិទ្ធិអំណាចដោះស្រាយជាមួយតុលាការបាននោះទេ។
លោកថ្លែងថា «ម្តាយរបស់គាត់ (ខ្មាន់កាំភ្លើ.ង) បានសុំឱ្យខ្ញុំជួយ ប៉ុន្តែខ្ញុំមិនអាចជួយបាន។ ក្រោយពេលខ្ញុំបដិសេធ គាត់ក៏បានចាកចេញពីផ្ទះរបស់ខ្ញុំដោយគួរសម»។
«ខ្ញុំមិនបានដឹងពីមូលហេតុជំរុញឱ្យមានហេតុការណ៍នោះទេ។ ខ្ញុំគ្រាន់តែដឹងថាគាត់មានករណីពាក់ព័ន្ធនឹងគ្រឿងញៀ.ន»។
នៅថ្ងៃសុក្រ ទី ៧ តុលានេះ ក្រុមគ្រួសារជនរងគ្រោះបានប្រមូលផ្តុំគ្នានៅក្រៅមណ្ឌលថែទាំងកុមារ កន្លែងដែលអតីតប៉ូលីសម្នាក់បា.ញ់បានសម្លា.ប់មនុស្សជិត ៤០នាក់ រួមទាំងកុមារជាង ២០នាក់។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងនាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha បានទៅសួរសុខទុក្ខជនរងគ្រោះនៅរស់រានមានជីវិតពីការវា.យប្រហារដ៏រន្ធត់ដែលបានសម្លា.ប់ជីវិតមនុស្សយ៉ាងតិច ៣៧នាក់។
ឪពុកម្តាយរបស់ជនរងគ្រោះបានដាក់ផ្កាកូលាបពណ៌សនៅជណ្តើរនៃមណ្ឌលថែទាំងកុមារ។
ស្ត្រីម្នាក់ឈ្មោះ Buarai Tanontong ដែលមានចៅប្រុស ២នាក់អាយុ ៣ឆ្នាំទាំងពីរនាក់ស្លា.ប់ក្នុងហេតុការណ៍នោះបាននិយាយថា «ខ្ញុំគេងមិនលក់ទេ។ ខ្ញុំមិននឹកស្មានថាវាកើតឡើងលើចៅទាំងពីររបស់ខ្ញុំ»។
សូមបញ្ជាក់ថា អតីតប៉ូលីសឈ្មោះ Panya Khamrab ដែលមានកាំភ្លើ.ងខ្លី និងកូនកាំបិត បានធ្វើការបា.ញ់ប្រហារលើមជ្ឍមណ្ឌលថែទាំងកុមារស្ថិតនៅខេត្ត Nong Bua Lam ភាគឦសានប្រទេសថៃនៅម៉ោងប្រហែល ១២:៣០នាទី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
បន្ទាប់ពីបា.ញ់ប្រហាររួច ខ្មា.ន់កាំភ្លើ.ងវ័យ ៣៤ឆ្នាំ បានរត់គេចខ្លួនពីកន្លែងកើតហេតុដោយជិះរថយន្តដឹកអីវ៉ាន់ទៅផ្ទះ និងបានសម្លា.ប់ប្រពន្ធ និងកូនរបស់គាត់ មុនពេលបញ្ចប់ជីវិតខ្លួនឯង។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសថៃ។
មន្ត្រីមូលដ្ឋាននិយាយថា ជនសង្ស័យគឺជាអតីតវរសេនីយ៍ទោ Panya Khamrab ដែលធ្លាប់បម្រើការនៅប៉ុស្តិ៍ប៉ូលីស Na Wang ក្នុងខេត្ត Nong Bua Lamphu មុនពេលគាត់ត្រូវបានបណ្តេញចេញពីតំណែងនៅខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ ដោយសារបទល្មើសទាក់ទងនឹងគ្រឿងញៀ.ន
អ្នកគ្រូម្នាក់ឈ្មោះ Nanticha Panchum ដែលគេចផុតពីការបា.ញ់ប្រហារនោះបានថ្លែងប្រាប់សារព័ត៌មាន Al Jazeera ដូច្នេះថា គាត់បានឃើញខ្មា.ន់កាំភ្លើងដើរចូលក្នុងសាលារៀន និងបានឃើញគាត់វា.យប្រហារមនុស្សជាច្រើននៅខាងក្រៅ។
អ្នកគ្រូនិយាយទៀតថា គាត់បានប្រាប់ឱ្យមិត្តរួមការងារចាក់សោរទ្វារ ប៉ុន្តែខ្មាន់កាំភ្លើ.ងបានវា.យបំបែកកញ្ចក់ ហើយអ្នកគ្រូក៏បានរត់ទៅខាងក្រោយអគារ និងបានឡើងជញ្ជាំងដើម្បីគេចចេញពីបរិវេណសាលា។
អ្នកគ្រូនិយាយថា «ខ្ញុំភ័.យខ្លាំងណាស់ ព្រោះគាត់មានកាំភ្លើ.ង ខ្ញុំគ្មានអាវុ.ធនោះទេ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា គាត់ធ្វើបែបនោះដាក់កុមារនោះទេ»។
គាត់បន្ថែមថា «ក្មេងៗកំពុងគេងនៅពេលថ្ងៃ។ ពួកគេនៅក្នុងបន្ទប់ទាំង ៣។ គ្រូៗក៏នៅក្នុងបន្ទប់ផងដែរ រួមមានអ្នកគ្រូម្នាក់ដែលមានផ្ទៃពោះ»។
ក្រោយពេលឡើងជញ្ជាំងសាលាដើម្បីគេចខ្លួនជាមួយគ្រូម្នាក់ទៀត និងអ្នកបោសសម្អាតម្នាក់ អ្នកគ្រូ Panchum បាននិយាយថា គាត់រត់ទៅឱ្យគេជួយ ខណៈពេលលឺស្នូរកាំភ្លើ.ងចេញពីសាលារបស់គាត់។
«ខ្ញុំលឺក្មេងៗយំមួយសន្ទុះ ហើយក្រោយមកវាក៏ស្ងាត់ឈឹង»។
បន្ទាប់ពីរត់គេចបានមួយសន្ទុះ អ្នកគ្រូ Panchum បានជួបនឹងមន្ត្រីសាលាស្រុកម្នាក់ដែលកំពុងបើកបរ ហើយគាត់បានសុំឱ្យមន្ត្រីនោះទៅសាលាដើម្បីជួយ។
មន្ត្រីមូលដ្ឋានបានចូលទៅជិតអគារកើតហេតុយ៉ាងប្រុងប្រយ័ត្ន រហូតទាល់ពួកគេប្រាកដថា ខ្មាន់កាំភ្លើ.ងបានចាកចេញ។
អ្នកគ្រូបន្ថែមទៀតថា «ក្រោយមក ខ្ញុំដឹងថា គាត់បានចាកចេញ។ ដូច្នេះពួកយើងក៏ចូលក្នុង និងបានឃើញកុមារតូចជាច្រើនស្លា.ប់ រួមទាំងគ្រូៗផងដែរ»។
អ្នកគ្រូនិយាយថា ខ្មាន់កាំភ្លើ.ងតែងដឹកកូនរបស់គាត់មកសាលាកើតហេតុ និងពិណ៌នាថាគាត់ជាមនុស្សស្ងៀមស្ងាត់ និងគួរសម៕ (យោងតាមប្រភព៖ Aljazeera & AFP)
Post a Comment