សម្ដេចតេជោ​ ផ្តាំទៅក្រុមប្រឆាំងផ្កា.ប់មុខ​គប្បីប្រឹងរៀនសូត្របន្ថែម​ ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែងប្រាប់​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ផ្កាប់​គប្បី​ប្រឹងរៀន​សូត្រ​បន្ថែម ដើម្បី​ឈាន​ទៅ​កាន់​អំណាច​នៅ​ជាតិ​ក្រោយ​កុំ​វក់​ជាមួយ​ល្បែង​ច្រើន​ពេក​។


យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា​«​ដើម្បី​ចូលរួម​ចំណែក​ជួយ​ក្រុមប្រឆាំង​ផ្កាប់មុខ​ឲ្យ​មានចំណេះ​ដឹង​ដែល​អាច​ឈាន​ទៅ​កាន់​អំណាច​នៅ​ជាតិ​ក្រោយ​។​សូម​អស់លោក​បើក​មើល​មាត្រា​ទី​២១ ជំពូក​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​ព្រះមហាក្សត្រ​។​បន្ទាប់​ទៅ​សូម​អាន​មាត្រា​ទី​២០​ជំពូក​ទី​៣ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណរដ្ឋមន្ត្រី​។ ដោយសារ​តែ​ខ្វះ​ការ​ចេះ​ដឹង​ទើបបាន​តែ​ចេះ ជាប់គុក និង​រត់ចោលស្រុក​ហើយ​មក​ចោទ​គេ​ថា​ផ្តាច់​ការ​»​។



ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បញ្ជាក់​ទៀត​ថា ៖«​គប្បី​ប្រឹងរៀន​សូត្រ​បន្ថែម ដើម្បី​ឈាន​ទៅ​កាន់​អំណាច​នៅ​ជាតិ​ក្រោយ និង​សូមកុំ​វក់​ជាមួយ​ល្បែង​ច្រើន​ពេក​។​នេះ​ជា​បំណង​ល្អ​របស់ ខ្ញុំ​សម្រាប់​ក្រុម​ល្ងង់​»៕


Powered by Blogger.