មកដឹងអាយុកាល ក្រដាស សហរដ្ឋអាមេរិក
បើយោងតាមក្រុមប្រឹក្សាភិបាលនៃធនាគារសហព័ន្ធអាមេរិក បានឲ្យដឹងថា អាយុកាលនៃក្រដាសប្រាក់ដុល្លារគឺអាស្រ័យទៅលើប្រភេទតម្លៃ និងដំណើរការប្រើប្រាស់ជាសាធារណៈរបស់មហាជន។ ជាឧទាហរណ៍ ក្រដាស ១០០$ មិនសូវជាចរាចរនៅលើទីផ្សារច្រើនដូចក្រដាសប្រាក់តូចៗ ១$ ឬ ៥$ នោះទេ ដូច្នេះហើយអាយុកាលនៃក្រដាសប្រាក់ ១០០$ មានចំនួនច្រើនជាងក្រដាស ១$ និង ៥$ ដល់ជិត៣ដងឯណោះ។
-ក្រដាស ១$ មានអាយុកាល ៥ឆ្នាំ ៩ខែកន្លះ
-ក្រដាស ៥$ មានអាយុកាល ៥ឆ្នាំកន្លះ
-ក្រដាស ១០$ មានអាយុកាល ៤ឆ្នាំកន្លះ
-ក្រដាស ២០$ មានអាយុកាល ៧ឆ្នាំ ១០ខែកន្លះ
-ក្រដាស ៥០$ មានអាយុកាល ៨ឆ្នាំកន្លះ
-ក្រដាស ១០០$ មានអាយុកាល ១៥ឆ្នាំ៕
Post a Comment