រុស្សី ថាការកាត់ផ្តាច់ស្ពានឆ្លងទៅតំបន់គ្រីមៀល ជាអំពើភេវរកម្ម ហើយអ៊ុយក្រែនជាអ្នកនៅពីក្រោយ
ប្រធានាធិបតីរុស្សី លោកវ៉្លាឌីមៀ ពូទីន បាននិយាយថាអ៊ុយក្រែន បានប្រពឹ្រត្តអំពើភេវរកម្ម ដោយការវាយប្រហារកម្ទេចស្ពានឆ្លងទៅកាន់តំបន់ គ្រីមៀល (Crimea)។
ស្ពានដែលសាងសង់ដោយរុស្សី តភ្ជាប់ទៅកាន់តំបន់គ្រីមៀល ត្រូវបានកាត់ផ្តាច់ដោយការវាយប្រហារមួយកាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរ លោកពូទីន បានអះអាងថា នេះជាទង្វើរបស់កងទ័ពអ៊ុយក្រែន ដែលមានបំណងផ្តាច់មធ្យោបាយធ្វើដំណើររបស់រុស្សី ទៅកាន់តំបន់គ្រីមៀល។ ទន្ទឹមនឹងនេះ លោកពូទីនថែមទាំងបានលើកឡើងថា អ៊ុយក្រែន ធ្វើនេះដោយចេតនាក្នុងការបំផ្លាញសំណង់ស៊ីវិលរបស់រុស្សី។
ទោះបីជាមានការអះអាងពីសំណាក់មេដឹកនាំរុស្សី លោកពូទីន បែបនេះក្តី ប៉ុន្តែភាគីអ៊ុយក្រែន មិនបានបញ្ជាក់ថាកងទ័ពរបស់ពួកគេនៅពីក្រោយការវាយប្រហារផ្តាច់ស្ពានទៅ គ្រីមៀលទេ។ ចំណែកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន ហ៊្សេលេនស្គី បានចេញមុខបដិសេដការចោទប្រកាន់របស់លោកពូទីន ដោយបាននិយាយថា “មានរដ្ឋដែលប្រព្រឹត្តអំពើភេវរកម្ម តែមួយគត់នៅទីនេះ ហើយពិភពលោកដឹងច្បាស់ហើយថាជាប្រទេសណា” ៕
Post a Comment