កម្ពុជាសម្រេចដកចេញវិធានការសុខាភិបាលចំពោះជនបរទេសដែលតម្រូវឲ្យបង្ហាញប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំងចេញ ចែករំលែក
រសួងសុខាភិបាលកម្ពុជាសម្រេចដកចេញវិធានការសុខាភិបាលដែលកន្លងទៅតម្រូវអោយជនបរទេសទាំងអស់ដែលចូលមកដល់កម្ពុជាបង្ហាញសេចក្ដីប្រកាសសុខភាព និងប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំងចេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២បានធ្វើការកែសម្រួលនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖
១-ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញនៅពេលមកដល់កម្ពុជា។
២-បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យផ្តល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ក្រសួងបានលើកឡើងថា ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលដូចមានចែងខាងលើនេះក៏ដោយក្រសួងសុខាភិបាល សូម អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញអញ្ជើញទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។
ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការពាការពារ ៣កុំ និង តាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួនចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ៕
Post a Comment