ឃាត់ខ្លួន​ឈ្មួញ​ចិន​ម្នាក់ ក្រោយ​ប្រើ​ល្បិច​បំរុង​ដឹក​ថ្នាំ​ជាង​១​គីឡូ​តាម​ព្រ​លាន​យន្ត​ទៅ​ថៃ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដែល​បម្រុង​ដឹក​ជញ្ជូន​គ្រឿង​ញៀ​.​ន​ឆ្លង​ដែន​ខុសច្បាប់​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ និង​រឹបអូស​បាន​គ្រឿង​ញៀ​.​ន​ជាង​១​គីឡូក្រាម​ផង​ដែរ​។


អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន​ឆ្លង​ដែន​ខុសច្បាប់ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច សមត្ថកិច្ច​គយ និង​រដ្ឋាករ ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ច្រកចេញ​ដំណើរ​) បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា លោក​ឧត្តមសេនីយ៍ត្រី យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ​, លោក​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​ឧបករណ៍​បំពង​សម្លេង (Speaker) នៅ​គោលដៅ ច្រកចេញ​ដំណើរ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

ជា​លទ្ធផល គឺ​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ LI CHENG YE ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន និង​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀ​.​ន​ប្រភេទ កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ​ចំនួន​១​គីឡូ ២.៤២​ក្រាម​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕


Powered by Blogger.