ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជាចូលរួមក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងតាំងពិព័រណ៍សមិទ្ធិផលរដ្ឋបាលក្រុង ស្រុក និងពិព័រណ៌ភូមិមួយផលិតផលមួយ នៅក្រុងកំពង់ចាម

នៅរសៀលថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញជាចូលរួមក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងតាំងពិព័រណ៍សមិទ្ធិផលរដ្ឋបាលក្រុង ស្រុក និងពិព័រណ៌ភូមិមួយផលិតផលមួយ នៅក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត រួមនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមកំសាន្ត ទស្សនាការប្រណាំងទូក ដោយភាពសប្បាយរីករាយ។ 



សូមញ្ជាក់ថា មកដល់ពេលនេះ ទូក «ង» និងទូកខ្នាតអន្តរជាតិ មានចំនួន ៤៥ទូក បានដាក់ពាក្យចូលរួមប្រកួត ក្នុងនោះ ទូកអុំ បុរស ខ្នាតវែង មាន ២៤ទូក ស្មើនឹង ១២គូ និងទូកខ្នាតអន្តរជាតិ ចំនួន ២១ទូក ស្មើនឹង ១០គូ ។ មានកីឡាករ ចំនួន ២.២០៥នាក់ និងកម្លាំងត្រៀម ចំនួន ៣៧៤នាក់ សរុប ២.៥៧៩នាក់ ចំពោះ ការប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១.៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំ នៅវាលាម៉ោង ១១ និង៣០នាទី ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ។ ដោយឡែក នៅក្នុងការរៀបចំពិព័រណ៍ មានស្តង់ដាក់តាំងបង្ហាញ សរុបចំនួន ១០៥ស្តង់ ក្នុងនោះមានការចូលរួម មកពីវិស័យរដ្ឋបាល និងវិស័យជន ផងដែរ។


ចំនួន ៤៥ទូក បានដាក់ពាក្យចូលរួមប្រកួត ក្នុងនោះ ទូកអុំ បុរស ខ្នាតវែង មាន ២៤ទូក ស្មើនឹង ១២គូ និងទូកខ្នាតអន្តរជាតិ ចំនួន ២១ទូក ស្មើនឹង ១០គូ ។ មានកីឡាករ ចំនួន ២.២០៥នាក់ និងកម្លាំងត្រៀម ចំនួន ៣៧៤នាក់ សរុប ២.៥៧៩នាក់ ចំពោះ ការប្រណាំងទូក ង  និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១.៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំ នៅវាលាម៉ោង ១១ និង៣០នាទី ព្រឹក  ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រគល់រង្វាន់ជ័យលាភី លេខ ១  លេខ ២  និងលេខ ៣ ផងដែរ។ ដោយឡែក នៅក្នុងការរៀបចំពិព័រណ៍វិញ ក៏មានស្តង់ដាក់តាំងបង្ហាញ សរុបចំនួន ១០៥ស្តង់ ក្នុងនោះមានការចូលរួម មកពីវិស័យរដ្ឋបាល និងវិស័យជន ផងដែរ៕

Powered by Blogger.