អបអរសាទរ ! បងប្អូនប្រជាពលរដ្ឋនៅឃុំព្រះដាក់ មិនត្រូវបានឱ្យចាកចេញ ប៉ុន្ដែហាមបង្កើតសំណង់ថ្មី និងលក់ដីធ្លីបន្ត
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានលំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ចំនួន ៦ភូមិ មិនតម្រូវឱ្យរុះរើសំណង់នោះទេ ប៉ុន្ដែប្រជាពលរដ្ឋត្រូវសហការគ្នាមិនសាងសង់សំណង់ខុសច្បាប់ និងមិនឱ្យលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្ដម បានបន្ថែមថា រមណីយដ្ឋានអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក មានសារ:សំខាន់ ក្នុងការស្រូបយកភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ការលំហូរអ្នកទេសចរ បានផ្ដល់ចំណូលថវិកាដល់ប្រជាពលរដ្ឋខ្មែរ ដូចនេះប្រជាពលរដ្ឋខ្មែរត្រូវចូលរួមថែរក្សា។
ឯកឧត្ដមបញ្ជាក់ថា មកដល់ពេលនេះ សំណង់ខុសច្បាប់មានការកើនឡើងដល់ ២,២៤០ករណី.. គួរឱ្យព្រួយបារម្ភ។
បើតាមឯកឧត្ដម ជា សុផារ៉ា បានឱ្យដឹងថា ភូមិចំនួន ៦នៅឃុំព្រះដាក់ ដែលមិនត្រូវឱ្យចាកចេញពីតំបន់អង្គរនេះ រួមមាន ភូមិព្រះដាក់, ភូមិថ្នល់បណ្ដោយ, ភូមិថ្នល់ទទឹង, ភូមិអូរទទឹង, ភូមិតាត្រៃ និងភូមិតាកុះ។ ភូមិទាំង ៦នេះ មានការកើនឡើងនៃសំណង់ខុសច្បាប់នោះ រួមមាន នៅក្នុងភូមិព្រះដាក់កើនឡើង ៥០៩គ្រួសារ, ភូមិថ្នល់បណ្ដោយកើនឡើង ១១៤គ្រួសារ, ភូមិថ្នល់ទទឹង ២៨០គ្រួសារ, នៅភូមិតាត្រៃកើនឡើង ៣៣២គ្រួសារ, នៅភូមិតាកុះកើន ៦៨៤គ្រួសារ និងនៅអូទទឹងកើន ៣៩១គ្រួសារ៕
Post a Comment